លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានធ្វើការច្រានចោលដំណឹងអកុសលមួយថា ក្រសួងសុខាភិបាលផ្អាកការចាក់វ៉ាក់សាំងស៉ីណូហ្វាម សម្រាប់អ្នកដែលបានចាក់លើកទី១។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា នេះជាព័ត៌មានមិនពិតទេ, សូមបងប្អូនកុំជឿ ហេីយសូមកុំបន្តចែកចាយ, ខ្ញុំសូមធ្វការច្រានចោលទាំងស្រុងនូវការផ្សាយបែបក្លែងបន្លំនេះ។
លោកស្រី ឱ វណ្ណឌីន នៅបានសំណូមពរដល់អាជ្ញាធរ ជួយចាត់វិធានការតាមផ្លូវច្បាប់ លើជនដែលបំភ្លៃព័ត៌មាននេះផង។
គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ របស់ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសស គិតត្រឹមយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ សរុបចំនួន ១,០១៨,៦០៥នាក់ ខណៈជនទីមួយលាននោះ គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ៣៦ឆ្នាំ។
ក្រសួងសុខាភិបាល បញ្ជាក់ថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្រសួងបានរកឃើញ ជនទី១លាន ដែលបានទទួលវ៉ាក់សាំង គឺលោក ប៉ាន់ សវុណ្ណរិទ្ធិ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ផ្ទះលេខ២ ភូមិព្រៃព្រីង២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈមនុស្សដំបូងគេបំផុត នៅកម្ពុជា ដែលទទួលវ៉ាក់សាំង គឺឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ិន សែន។
លោក ប៉ាន់ សវុណ្ណរិទ្ធិ នឹងទទួលបានថវិកាលើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន ៥លានរៀល ក្នុងនាមជា ជនចាក់វ៉ាក់សាំងទី១លាន៕ រក្សាសិទ្ធិ : ពិសិដ្ឋ CEN









