Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ចំនួន ១៣៩៨ គ្រួសារ ផ្តល់ជូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង រាំងខ្ទប់ នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ទី​២ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣

​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ ទី​១១ ខែ មេសា ឆ្នាំ ២០២១ ឯក​ឩ​ត្ត​ម នួន ផា​រ័ត្ន អភិបាលរង រាជធានី​ភ្នំពេញ និង ឯកឧត្ដម ហួត ហៃ អភិបាលរង រាជធានី​ភ្នំពេញ អមដំណើរ​ដោយ លោក ពេជ្រ កែវ​មុនី អភិបាល ខណ្ឌមានជ័យ និង លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ដ៍​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែកជូន​ប្រជាពលរដ្ឋ និង កម្មករ កម្ម​ការ​នី ចំនួន ១៣៩៨ គ្រួសារ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ តាម​បន្ទប់ និង​រាំងខ្ទប់ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ទី ២ និង​ទី​៣ ក្នុង​ខណ្ឌមានជ័យ ខណ្ឌមានជ័យ ។​

ក្នុងឱកាស​នេះដែរ ឯក​ឩ​ត្ត​ម បាន​លើកឡើងថា អំណោយ​ដ៏​ថ្លៃថ្លា​ទាំងអស់នេះ ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ ២៥ គីឡូ​, មី ១​កេស , ត្រីខ ២​យួរ រួមទាំង​ថវិកា ៣០០,០០០ រៀល ។

​ឯក​ឩ​ត្ត​ម អភិបាលរង រាជធានី​ភ្នំពេញ បាន​បន្តទៀតថា សម្ដេច​ទាំង​ទ្វេ បាន​យកចិត្តទុកដាក់​ណាស់ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ជាពិសេស​ប្រជាពលរដ្ឋ​ដែល​កំពង់​សំរាក​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ តាម​បន្ទប់ ក៏ដូចជា​តាម​មណ្ឌល​ផ្សេងៗ ដូច្នេះ​សូម​បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ កុំ​មានការ​ព្រួយបារម្ភ សម្តេច​តេ​ជោ ដាច់ខាត មិន​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយ​ការ​អត់​អាហារ​នោះទេ ។ ទន្ទឹមនឹងនេះ ឯកឧត្ដម អភិបាលរង រាជធានី​ភ្នំពេញ សូម​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែល​កំពង់​ធ្វើ​ច​ត្តា​ឡី​ស័ក បន្ត​យកចិត្តទុកដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​អោយបាន​គ្រប់​ចំនួន​ថ្ងៃ ដែល​ក្រសួង សុខាភិបាល​បានកំណត់ ហើយ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ ប្រមុខ​ថ្នាក់ដឹកនាំ អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​សម្តេច​តេ​ជោ នៅតែ​បន្ត​គិតគូ​នូវ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែល​កំពង់​ធ្វើ​ច​ត្តា​ឡី​ស័ក ផងដែរ ៕ រក្សា​សិទ្ធិ​ដោយ​៖​មី​ដា​

×