Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឌឺ​ណាស់ ! ក្រោយ​ក្រសួង​លុប​អាជ្ញាប័ណ្ណ ស្រាប់តែ​លោក K01 និយាយ​យ៉ាង​ឡូយ​ថា គួរតែ​ដក​ចោល​យូរហើយ ព្រោះ​ខ្លួន​ក៏​មិន​រស់​ដោយសារ​…

​ភ្នំពេញ ៖ ដូចដែល​ប្រិយមិត្ត​ជាច្រើន​បាន​ជ្រាប​រួចហើយ​ថា កាលពីពេល​កន្លងទៅនេះ លោក K01 បានចេញ​បានចេញ​មុខ​ឡាយ​វីដេអូ និយាយ​ក្តែ​ងៗ​សុខចិត្ត​ជាប់គុក​ក៏​ជាប់​ចុះ ដោយ​ស្នើ​ដល់​រាជរដ្ឋាភិបាល និង​ក៏​ដូច​ក្រសួង​ពាក់ព័ន្ធ ពិចារណា​សូម​ឲ្យ​ធនាគារ​ផ្អាក​ការទារលុយ​ប្រជាពលរដ្ឋ​ដែលជា​កូនបំណុល​រយៈពេល ៣​ខែ និង​ក៏​ដូច​ការមិន​យក​ថ្លៃ​ទឹក ថ្លៃ​ភ្លើង ក្នុងអំឡុងពេល​កូ​វីដ​១៩ នេះ​។​

​តែ​យ៉ាងណា ក្រោយ​លោក K01 បានលើកឡើង​បែបនេះ ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​ធ្វើការ​ព្រមាន​ធ្ងន់ៗ​ទៅលើ​បុគ្គល​រូបនេះ​ថា «​ប្រយ័ត្ន​គុក​» ព្រោះនេះ​គឺជា​ចេតនា​និយាយ​លក្ខណៈ​ញុះញង់​តែម្តង​។ ហើយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​ឲ្យ​ក្រសួង​ព័ត៌មាន​ពិនិត្យមើល​បុគ្គល K01 ផងដែរ​។​

​ក្រោយពី​សម្តេច​តេ​ជោ បានធ្វើការ​ព្រមាន​ធ្ងន់ៗ មិនបាន​ប៉ុន្មាន​ម៉ោង​ផង ក្រសួង​ព័ត៌មាន​ក៏បាន​ចាប់ផ្តើម​សម្រេច​លុប​អាជ្ញាប័ណ្ណ លោក ឃឿន សុ​ឡា (K01) ដែលជា​ចាងហ្វាង​គេហទំព័រ​អន​ឡាញ “www.k01 tv online.com” ក្រោយ​ពិនិត្យឃើញថា ម្ចាស់​អាជ្ញាប័ណ្ណ​រូបនេះ ពិតជា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ញុះញង់ មាន​ចេតនា ទុច្ចរិត​បង្កចលាចល​ក្នុងសង្គម ដែល​បំពាន​លើ​វិជ្ជាជីវៈ​សារព័ត៌មាន និង​កិច្ចសន្យា​អាជីវកម្ម​ដែល​សាមីខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​។​

​ប៉ុន្តែ អ្វីដែល​យើង​គ្រប់គ្នា មិន​នឹកស្មាន​ដល់ និង​ក៏​ដូច​ហួសចិត្ត​ជាខ្លាំង​នោះ គឺ​ក្រោយ​ក្រសួង​បាន​លុប​អាជ្ញាប័ណ្ណ ស្រាប់តែ​លោក K01 ដែលជា​បុគ្គល​ទើប​ឡើង​កូដ​មានបាន ដោយសារ​ល្បីឈ្មោះ​ព្រោះ​មាន​អាជ្ញាប័ណ្ណ អាចធ្វើ​ព័ត៌មាន និង​ចុងក្រោយ​កាក់កប​នឹង​ជំនួញ​ដីធ្លី បាន​ចេញមក​និយាយ​យ៉ាង​សែន​ឈ្លើយ ខណៈ​កំពុង​ជិះឡាន ហើយ​មហាជន​ចូល​សួរ​បែប​ចំអក​ឲ្យ​ថា តើ​មាន​អារម្មណ៍​យ៉ាងណា នៅពេល​ក្រសួង​លុប​អាជ្ញាប័ណ្ណ​ចោល​បែបនេះ​។​

​ក្នុងនោះ បុគ្គល​ដ៏​មាន​អំនួត​រូបនេះ បាន​និយាយ​បក​ឌឺ​ឲ្យ​ក្រសួង​ថា អាជ្ញាប័ណ្ណ​១​សន្លឹក​នេះ គួរតែ​ត្រូវបាន​ដក​ចោល​យូរហើយ មិនគួរ​ទុក​ឲ្យ​ចង្អៀត​ក្រសួង​ទេ ពីព្រោះ​ខ្លួន​មិនបាន Live ព័ត៌មាន​ទេ មួយរយៈ​ធំ​នេះ និង​ចុងក្រោយ បាន​និយាយ​ទាំង​ភ្លេច​កំណើត​ដើម​បែបនេះ​ថា «​មិនបាច់​សួរថា ខ្ញុំ​មាន​អារម្មណ៍​យ៉ាងណាទេ ព្រោះ​ខ្ញុំ​ក៏​មិន​រស់​ដោយសារ​អាជ្ញាប័ណ្ណ​១​សន្លឹក​នេះដែរ​»​។​

​គួរ​បញ្ជាក់ថា លោក K01 មិនមែន​ទើប​មាន​កំហុស​លើក​ទី​១​នេះ​ទេ គឺ​បុគ្គល​រូបនេះ ធ្លាប់បាន​សាង​កំហុស​ច្រើនលើកច្រើនសារ​រួចមកហើយ ប៉ុន្តែ បានចេញ​មុខ​សំ​ទោស​ក៏​រួចខ្លួន និង​អាច​មានឱកាស​ល្បីឈ្មោះ សាង​ភាពមានបាន ដោយសារ​មាន​អាជ្ញា​ប័​ណ្ឌ​ធ្វើ​អាជីវកម្ម​សារព័ត៌មាន បន្ត​មកទល់ពេលនេះ​។ តែ​យ៉ាងណា តាមរយៈ​សម្តី​ដ៏៏​មហា​ឌឺ​នេះ​ផងដែរ មហាជន​បានស្នើ​ឲ្យ​ក្រសួង​ចាត់វិធានការ​ផ្លូវច្បាប់ ទៅលើ​បុគ្គល​រូបនេះ​ម្តង​ទៅ កុំ​ឲ្យ​ឈ្លើយ​បែបនេះ​ទៀត​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×