Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​អនុម័ត​វ៉ាក់សាំង​កូ​វីដ​ថ្មី សម្រាប់​សាកល្បង ការព្យាបាល​បន្ថែម​

​នាពេល​ថ្មីៗ​នេះ វ៉ាក់សាំង​ប្រភេទ​ថ្មី​ការពារ​កូ​វីដ​១៩ Sinopharm​មួយទៀត ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ចិន បានអនុម័ត​ឲ្យ​ប្រើប្រាស់​ដើម្បី​សាកល្បង​ក្នុងការ​ព្យាបាល​លើ​មនុស្ស​។​

​ក្រុមហ៊ុន China National Biotec Group (CNBG) បាន​និយាយ​នៅលើ​បណ្តាញ Weibo​ផ្លូវការ​របស់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ថា វ៉ាក់សាំង​កូ​វីដ​១៩​ប្រភេទ​ថ្មី​បង្កើតឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​វ៉ាក់សាំង និង​សេរ៉ូម ដែលជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជីវវិទ្យា​សាស្ត្រ នៃ​ក្រុមហ៊ុន​ស៊ី​ណូ​ហ្វា​ម ត្រូវ​ទទួលបាន​អនុម័ត​ឲ្យ​ប្រើប្រាស់​សាកល្បង ចេញពី​រដ្ឋបាល​ផលិតផល​វេជ្ជសាស្ត្រ​ជាតិ​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​។​

​ក្រុមហ៊ុន​ខាងលើ​បាន​និយាយថា បច្ចេកវិទ្យា​ផលិត​វ៉ាក់សាំង​ដែល​រួម​ផ្សំគ្នា​នោះ​គឺ​សមស្រប​តាម​ផលិក​ម្ម​ខ្នាត​ធំ ហើយ​ផលិត​កម្មនេះ​ក៏​មិន​ត្រូវការ​គ្រឿង​បរិក្ខារ​ដែលមាន​កម្រិត​សុវត្ថិភាព​ផ្នែក​ជីវសាស្ត្រ​ខ្ពស់​ទេ ព្រោះថា​ដំណើរ​វា​មិន​ពាក់ព័ន្ធ​ជាមួយនឹង​មេរោគ​ផ្ទាល់​។​

​វ៉ាក់សាំង​ថ្មី​របស់​ក្រុមហ៊ុន​ស៊ី​ណូ​ម​ហ្វា​ម ត្រូវបាន​ផ្អែកលើ​លក្ខណៈ​រចនាសម្ព័ន្ធ​នៃ​ដែន​ភ្ជាប់​ដោយ​ប្រើ​បច្ចេកវិទ្យា​ផ្សំ​ហ្សែ​ន (RBD) ដែលមាន​បញ្ចូល​ទាំង​ផ្នែក​ខ្លះ​នៃ​ប្រូ​តេ​អ៉ី​ន S ឬ spike protein ដើម្បី​ជំរុញ​ប្រព័ន្ធ​ភាព​សុំា​។​

​វ៉ាក់សាំង​នេះ​គឺជា​ប្រភេទ​វ៉ាក់សាំង​ទី​៣​របស់​ក្រុមហ៊ុន ហើយ​កាលពី​ចុងខែ​ឆ្នូ​កន្លងទៅ វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​ចំនួន​២ អសកម្ម​ត្រូវបាន​បង្កើតឡើង​ដោយ​វិទ្យាស្ថាន​ជីវសាស្ត្រ Beijing Biological ខូ​អិ​ល​ធី​ឌី ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុមហ៊ុន CNBG បាន​ក្លាយជា​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ដំបូង​គេ​បង្អស់​ក្នុងប្រទេស​ចិន​ដែលមាន​ការអនុញ្ញាត​ឲ្យ​ចូល​ទីផ្សារ​។​
​គណៈកម្មការ​សុខភាព​ជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​សោ​រ៍ថា វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ចំនួន​ជាង​161.12 លាន​ដូ​សត្រូវ​បាន​ចែកចាយ​ទូទាំងប្រទេស​ចិន​គិត​ត្រឹម​ថ្ងៃ​សុក្រ​កន្លងទៅ​៕
​ប្រភព​៖ CGTN News
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×