Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើសហើយ​! ជំនឿ​គ្មាន​ការពិចារណា «​យក​ជើង​ជាន់​ក្បាល​» ដើម្បី​ព្យាបាល​ជំងឺ កំពុង​រញ្ជួយ​ពិភព​អន​ឡាញ​ថៃ​

​បណ្តា​រូបភាព​ជាច្រើន​សន្លឹក​ទាំ​ង​នេះ ដែល​បង្ហាញ​ឲ្យ​ឃើញ «​ជើង​ជាន់​ក្បាល​» ត្រូវបាន​អះអាង​ជា​ជំនឿ​ព្យាបាល​រោគ​ដ៏​ចម្លែក​មួយ​របស់​ថៃ អាច​និយាយបានថា គឺជា​រឿងរ៉ាវ​មួយ​ដ៏​ហួសចិត្ត​បំផុត កំពុង​រញ្ជួយ​នៅលើ​ពិភព​អន​ឡាញ​នៃ​ប្រទេស​នេះ ។​

​ទាក់ទង​រឿងរ៉ាវ​ហាក់ដូច​ឆ្កួតៗ​នេះ ត្រូវបាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pimpitchaya Pam Arkarajiratthikarm លើក​យកមក​បង្ហោះ និង​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​នេះ​ជា​ជំនឿ​ងុបងុល​គ្មាន​ការពិចារណា​មួយ ខណៈពេលដែល​ជនជាតិ​ថៃ​មួយចំនួន បាននិងកំពុង​ទៅ​ក្រាប​ឱនក្បាល​ឲ្យ​គ្រូ​ក្មេង​ម្នាក់ ដាក់​ជើង​ធាក់​ក្បាល​ដើម្បី​ព្យាបាល​ជំងឺ​បែបនេះ ។​

​ម្នាក់​ក្នុងចំណោម​អ្នក​រិះគន់​ដ៏​ហួសចិត្ត​ជាច្រើន បាន​និយាយថា​៖ «​នេះ​ជា​ជា​ជំនឿ​ឆ្កួតៗ​មួយ ដែល​មិនគួរណា​ពួកគេ​ទាំងនេះ អនុញ្ញាត​ឲ្យ «​ក្បាល​» ដែលជា​កន្លែង​ប្រកាន់​បំផុត សម្រាប់​មនុស្សៗ​គ្រប់រូប ត្រូវ​ស្ថិតក្រោម «​បាតជើង​» របស់​បុរស​នេះ​សោះឡើយ ។ ហើយ​បើ​ខ្លាំងពូកែ​ម្លឹ​ងៗ នោះ​មន្ទីរពេទ្យ​គេ​បិទ​ចោល​អស់ហើយ​» ។​

​ទោះយ៉ាងណា នេះ​គ្រាន់តែ​ជា​ជំនឿ​របស់​បុគ្គល​ម្នាក់ៗ​ប៉ុណ្ណោះ ។ ចុះ​ប្រិយមិត្ត​វិញ​យល់ឃើញ​យ៉ាងណាដែរ​?

×