Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យឯកជន គាំទ្រការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

spot_img

ភ្នំពេញ៖ ការដាក់ចេញអនុក្រឹត្យថ្មីមួយ របស់រាជរដ្ឋាភិបាល ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមសម្រាប់ទំនិញ ឌីជីថល និងសេវាឌីជីថល ដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងជំរុញឲ្យអ្នករកស៊ីតាមអនឡាញទាំងអស់គ្នា ត្រូវមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។ វិស័យឯកជន បានគាំទ្រចំពោះការអនុវត្តនេះ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញថា ការអនុវត្តអាករលើតម្លៃបន្ថែមលើទំនិញ ចំពោះការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងធ្វើឲ្យការរកស៊ីប្រកួតប្រជែងគ្នាដោយស្មើភាព និងតម្លាភាព។ លោកឧកញ៉ា បន្តថា បច្ចុប្បន្ននេះ កម្ពុជា មានច្បាប់ E-Commerce បានចេញរួចហើយដោយក្រសួងពាណិជ្ជកម្ម ដូច្នេះអ្នកលក់តាមអនឡាញ ត្រូវតែមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។ បើមិនដូច្នេះទេ អ្នករកស៊ីបង់ពន្ធត្រឹមត្រូវនៅតាមហាង, តាមម៉ាត, តាមតង់, តាមផ្ទះ និងសណ្ឋាគារធំៗ នឹងមិនអាចប្រជែងឈ្នះអ្នកដែលរកស៊ីតាមអនឡាញទេ ពីព្រោះពួកគាត់មិនបានបង់ពន្ធ។អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា គាំទ្រលោកឧកញ៉ាបានបន្តថា វិស័យឯកជនគាំទ្រចំពោះការអនុវត្តអាករលើតម្លៃបន្ថែមនេះ ព្រោះកន្លងមក វិស័យឯកជនក៏បានលើកឡើង ពីការប្រកួតប្រជែងមិនស្មើភាពគ្នា ដែលធ្វើឲ្យអ្នកបង់ពន្ធអាចដួលរលំ ឬក្ស័យធន រីឯអ្នកលក់តាម E-Commerce វិញ បែរជាចំណេញ និងរួចខ្លួនពីកាតព្វកិច្ចត្រូវបង់ពន្ធផ្សេងៗ ដូចជា ពន្ធប៉ាតង់, ពន្ធអាករបន្ថែម និងពន្ធលើប្រាក់ចំណេញ។

លោកឧកញ៉ា បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋ និងអ្នករកស៊ីទាំងអស់ គឺមានកាតព្វកិច្ចត្រូវតែបង់ពន្ធ ដោយមិនអាចគេចវេសពីការបង់ពន្ធឡើយ ពីព្រោះការបង់ពន្ធជូនរដ្ឋ វាគឺជាថវិការបស់ជាតិ ដែលរដ្ឋប្រមូលបានពីការបង់ពន្ធនេះហើយ ដើម្បីជួយទ្រទ្រង់ប្រាក់ខែមន្ត្រីរាជការ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា ចាត់ចែងសម្រាប់តម្រូវការចាំបាច់នានា។ ដូច្នេះរដ្ឋ គិតគូរប្រមូលពន្ធ វាគឺជាផលប្រយោជន៍របស់ប្រជាជនទាំងអស់គ្នា និងផលប្រយោជន៍របស់ជាតិ មិនមែនផលប្រយោជន៍របស់បុគ្គលណាម្នាក់នោះទេ។

សូមជម្រាបថា អនុក្រឹត្យ ស្តីពីស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកគោលបំណង និងគោលដៅ កំណត់អំពីលក្ខខណ្ឌពិសេស និងដាក់ចេញនូវយន្តការ អនុវត្តអាករលើតម្លៃបន្ថែមលើទំនិញ ឌីជីថល និងសេវាឌីជីថល ដែលធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជា និងធ្វើការផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធអនិវាសនជន ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅកម្ពុជា ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តស្របតាមមាត្រា ៧៥ នៃច្បាប់ស្តីពីសារពើពន្ធ៕រក្សាសិទ្ធិដោយ៖CEN

spot_img
×