Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់ប្រាក់បញ្ញើមានកាលកំណត់នៅអេស៊ីលីដា អាចស្នើសុំកម្ចីឥណទានតាមអេស៊ីលីដាម៉ូបាលបានភ្លាមៗ

spot_img

ភ្នំពេញ ៖ ចំពោះអតិថិជនដែលដាក់ប្រាក់បញ្ញើមានកាលកំណត់នៅធនាគារអេស៊ីលីដា អាចស្នើឥណទានបានភ្លាមៗនិងងាយស្រួលតាមរយៈអេស៊ីលីដាម៉ូបាល។
អតិថិជនដែលដាក់ប្រាក់បញ្ញើមានកាលកំណត់ជាមួយធនាគារអេស៊ីលីដា និងមានតម្រូវការសាច់ប្រាក់
ភ្លាមៗ អាចស្នើឥណទានបានភ្លាមៗ តាមរយៈអេស៊ីលីដាម៉ូបាល ដោយទំហំឥណទានដែលអតិថិជនអាចស្នើកម្ចីបានរហូតដល់ ៨០០លានរៀល ឬ២០ម៉ឺនដុល្លារ នៃចំនួនប្រាក់បញ្ញើមានកាលកំណត់ ជាមួយនឹងអត្រាការប្រាក់សមរម្យ។

ការស្នើឥណទានតាមរយៈអេស៊ីលីដាម៉ូបាលនេះ គឺដើម្បីសម្រួលដល់អតិថិជន ដោយមិនចាំបាច់មកកាន់សាខាការិយាល័យនៃធនាគារអេស៊ីលីដា ដើម្បីស្នើឥណទាននោះទេ។ បន្ថែមលើនេះអតិថិជនមិនចាំបាច់បំពេញពាក្យស្នើសុំ ឬឯកសារ ឬមានភ្នាក់ងារចុះទៅវាយតម្លៃដល់លំនៅឋាន ឬទីកន្លែងប្រកបមុខរបរអតិថិជននោះឡើយ។

ដើម្បីអាចស្នើសុំឥណទានធានាដោយប្រាក់បញ្ញើនេះ លោកអ្នកត្រូវ ចុះឈ្មោះប្រើសេវាអេស៊ីលីដាម៉ូបាល
មានប្រាក់បញ្ញើមានកាលកំណត់នៅធនាគារ អេស៊ីលីដា និងបានភ្ជាប់ (Linked) ជាមួយសេវាអេស៊ីលីដាម៉ូបាល។

ទាក់ទងនឹងរបៀបស្នើសុំឥណទាន អតិថិជនទាំងអស់អាចចូលកម្មវិធីអេស៊ីលីដាម៉ូបាល ចុចលើប៊ូតុង “ស្នើសុំ/Request” សូមស្កេនផ្ទៃមុខ ឬស្នាមម្រាមដៃ ឬបញ្ចូលលេខសម្ងាត់ ជ្រើសរើស “ឥណទានធានាដោយប្រាក់បញ្ញើ / Loan Against Term Deposit” បន្ទាប់មក ជ្រើសរើសលេខសម្គាល់នៃប្រាក់បញ្ញើមានកាលកំណត់ បន្ទាប់មកប្រព័ន្ធនឹងបង្ហាញព័ត៌មាននៃការស្នើសុំឥណទានរបស់លោកអ្នក បន្ទាប់មកចុចប៊ូតុង “យល់ព្រម / OK”។

ចំពោះរបៀបបញ្ចប់ឥណទាន អតិថិជនអាចចូលកម្មវិធីអេស៊ីលីដាម៉ូបាល ចុចលើប៊ូតុង “ស្នើសុំ / request” សូមស្កេនផ្ទៃមុខ ឬស្នាមម្រាមដៃ ឬបញ្ចូលលេខសម្ងាត់ ជ្រើសរើសរបាយការណ៍ឥណទានសង្ខេប ចុចលើសញ្ញា “…” នៅលើឥណទានដែលលោកអ្នកចង់បញ្ចប់ រួចរើសយកពាក្យថា “ការបញ្ចប់ឥណទាន / Terminate” ៕រក្សាសិទ្ធិដោយ៖CEN

spot_img
×