ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល អភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃសុក្រទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចែក ម៉ាស និងអាល់កុល ជូនដល់រដ្ឋបាល ក្រុង-ស្រុក សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលក្នុងមួយក្រុង-ស្រុកទទួលបាន ៖ ស្រុកស្វាយជ្រំ ស្រុករមាសហែក និងក្រុងស្វាយរៀង ម៉ាស៤កេស (១០,០០០ម៉ាស់) អាស់កុល២កាន (៦០លីត្រ ) និងស្រុកចន្ទ្រា ស្រុកកំពង់រោទិ៍ ស្រុកស្វាយទាប ស្រុករំដួល ម៉ាស់៣កេស(៧,៥០០ម៉ាស់ ) និង អាល់កុល១កាន (៣០លីត្រ) ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោកអភិបាលបាលខេត្ត បានថ្លែអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលកន្លងមកបានចូលរួមឧបត្ថម្ភទាំងសម្ភារ នឹងថវិកាជួយដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងខេត្តស្វាយរៀង ហេីយរដ្ឋបាលខេត្តបានរៀបចំចែកជូនដល់រដ្ឋបាល ក្រុង-ស្រុក ជាបន្តបន្ទាប់ក៏ដូចជាចែកជូននាព្រឹកនេះ។


លោកក៏បានថ្លែងនូវការអរគុណចំពោះ បណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងទាំងបី និងរដ្ឋបាលក្រុងស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង បាន និងកំពុងបន្តអនុវត្តជារៀងរាល់ថ្ងៃ នូវយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក៏ដូចជាក្នុងមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ វ៉ៃកូ




