Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ៉ាក់សាំងចិនSinovac ចំនួន៥០ម៉ឺនដូសនឹងដឹកជញ្ជូនមកដល់កម្ពុជា នាថ្ងៃទី១៧ ខែមេសា

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៦មេសា បានឲ្យដឹងថា វ៉ាក់សាំងចិនSinovac ដែលជាការបញ្ជាទិញជំហានទីពីរ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន៥០ម៉ឺនដូស នឹងដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមេសាខាងមុខនេះ។

ទោះបីជាប្រទេសចិន ស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការ បញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់ អំពីចំណងមិត្តភាពដែកថែប ប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។

សង្ឃឹមថា វ៉ាក់សាំងចិន អាចរួមចំណែកយ៉ាងសកម្ម ជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×