ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសពីឈ្មោះអាជីវករអ្នកលក់ដូរក្នុងផ្សារលើចំនួន១១នាក់ថ្មីទៀតដែល វិជ្ជមានកូវីដ១៩ ។ ដូច្នេះសរុបអាជីវករនៅផ្សារលើ ក្រុងព្រះសីហនុដែលឆ្លងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃ១៦មេសា២០២១នេះមានចំនួន១៣នាក់ហើយ ។
ដើម្បីទប់ស្កាត់ការចម្លងបន្ថែម អជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ បានតម្រូវឲ្យបងប្អូនអាជីវករទាំងអស់ក្នុងផ្សារលើ ព្រមទាំងពលរដ្ឋ អតិថិជនដែលធ្លាប់ប៉ះពាល់ផ្ទាល់ជាមួយអ្នកលក់ដូរដែលមានវិជ្ជមានកូវីដ១៩នេះ មកយកសំណាកតេស្តជាចាំបាច់។
រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានជ្រាបថា៖ នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកវត្ថុសំណាកពីអាជីវករលក់ដូរនៅ ផ្សារលើ ក្រុងព្រះសីហនុ ដែលមានការពាក់ព័ន្ធជាមួយស្ត្រីជនជាតិខ្មែរ ចំនួន ២នាក់ ជាអ្នកជំងឺកូវីដ-១៩ (ឈ្មោះ សុខ គន្ធ ហៅ ស្រីពៅ អាយុ ៣០ឆ្នាំ លក់គ្រឿងសមុទ្រ តូបលេខ៨៩០ និងឈ្មោះ សុខ ស្រីនាង អាយុ ៤២ឆ្នាំ លក់គ្រឿងសមុទ្រ តូប លេខ៨៦៨) នៅផ្សារលើ ក្រុងព្រះសីហនុ។
យោងតាមលទ្ធផលតស្តបានបញ្ជាក់ថា មានបងប្អូនអាជីវករចំនួន ១១នាក់ បន្ថែមទៀតដែលមានការពាក់ព័ន្ធ ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ទាំង ២នាក់ខាងលើមាន វិជ្ជមានវីរុសកូវីដ-១៩ ដែលរួមមាន ៖
១-ស្ត្រីឈ្មោះ ឡឹង ចាន់ឌី អាយុ ៣៤ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៦៩ ផ្សារលើ ក្រុងព្រះសីហនុ ។
២-ស្ត្រីឈ្មោះ សុខ ធាវី អាយុ ៣២ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៨៩ ផ្សារលើ ក្រុងព្រះសីហនុ ។
៣-ស្ត្រីឈ្មោះ ចាប នួន អាយុ ៣៨ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៤៧ ផ្សារលើ ក្រុងព្រះសីហនុ ។ ៤-ស្ត្រីឈ្មោះ មុំ ណាង អាយុ ៥៨ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៧១ ផ្សារលើ ក្រុងព្រះសីហនុ ។
៥-ស្ត្រីឈ្មោះ ឈា សុភា អាយុ ៣៩ឆ្នាំ អាជីករលក់ដូរ តូបលេខ៩០៧ ផ្សារលើ ក្រុងព្រះសីហនុ ។ ៦-ស្ត្រីឈ្មោះ ម៉ៅ ពេជ្ររ៉ា អាយុ ៣១ឆ្នាំ អាជីករលក់ដូរ តូបលេខ៩១០ ផ្សារលើ ក្រុងព្រះសីហនុ ។
៧-ស្ត្រីឈ្មោះ ប៊ូ ចាន់ឡា អាយុ ៣៩ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៤៨ ផ្សារ ក្រុងព្រះសីហនុ ។
៨-បុរសឈ្មោះ ស៊ីវ វិចិត្យ អាយុ ៤៣ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៤៨ ផ្សារលើ ក្រុងព្រះសីហនុ ។
៩-បុរសឈ្មោះ ប៊ូ មករា អាយុ ២៥ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៤៨ ផ្សារលើ ក្រុងព្រះសីហនុ ។
១០-ស្ត្រីឈ្មោះ លឹម ហ៊ា អាយុ ៤១ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៨៨ ផ្សារលើ ក្រុងព្រះសីហនុ ។ ១១-បុរសឈ្មោះ រិទ្ធី ទិត្យតុលាអាយុ ១៧ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៨៨ ផ្សារលើ ក្រុងព្រះសីហនុ។
បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ ទាំង ១៣នាក់ខាងលើត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត ។ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់លោក លោកស្រី អាជីវករ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ទីតាំងតូបលក់ដូរខាងលើ ជាពិសេសម្ដុំតូបលក់គ្រឿងសមុទ នៅផ្សារលើ ក្រុងព្រះសីហនុ ឬធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ ត្រូវប្រញាប់រួសរាន់ទៅផ្ដល់វត្ថុ សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅផ្សារលើ ក្រុងព្រះសីហនុ នៅវេលាម៉ោង ៣:០០នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ នេះ។
បន្ថែមលើនោះអ្នកពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដងក្នុង មួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋ នឹង សាធារណជនទាំងអស់ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត។
ករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈទូរសព្ទ 012 794 896 ឬ 016 526 520 អាស្រ័យដូចបានជម្រាបជូនខាងលើ សូម បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



