Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល ស្នងការនគរបាលខេត្តកណ្តាលម្នាក់ ឆ្លងកូវីដ១៩ និង១៤នាក់ ធ្វើចត្តាឡីស័ក

ភ្នំពេញ ៖ មន្ត្រីស្នងការដ្ឋានគរបាលខេត្តកណ្តាលបានប្រាប់ CEN ឲ្យដឹងថា មន្ត្រីនគរបាលបម្រើការងារនៅការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋានគរបាលខេត្តកណ្តាល មានវិជ្ជមានកូវីដ១៩ និងមានមន្ត្រីចំនួន ១៤នាក់ បានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយមន្ត្រីនគរបាលរូបនោះ។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការគរបាលខេត្តកណ្តាលបានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ធួន ភូម៉ារ៉ា (ហៅហេង) មន្ត្រីនគរបាលបម្រើការងារនៅការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ បានជិះរថយន្តជាមួយឈ្មោះ ធុយ កុសល មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ដែលមានវិជ្ជមានកូវីដ-១៩។ លុះនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោក ធួន ភូម៉ារ៉ា បានយកសំណាកធ្វើតេស្ត លទ្ធផលរសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ថា វិជ្ជមានកូដ-១៩។

របាយការណ៍បន្តថា លទ្ធផលស្រាវជ្រាវ មន្ត្រីនគរបាលការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ប៉ះពាល់ចំនួន១៤នាក់ ក្នុងកិច្ចប្រតិបត្តិការលាងសំអាត រៀបចំមណ្ឌលចត្តាឡីស័កថ្មីបន្ថែម០១ទៀត ដែលមានទីតាំងនៅវិទ្យាល័យ វឌ្ឍនៈឈូងលាប ស្ថិតក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ រួមមាន៖
អ្នកប៉ះពាល់ផ្ទាល់ចំនួន០៨នាក់ មានដូចជាៈ

១. លោកវរសេនីយ៍ទោ វ៉ន ពៅ នាយរងការិយាល័យ
២. លោកវរសេនីយ៍ត្រី សុះ សារ៉ង នាយផ្នែក
៣. លោកអនុសេនីយ៍ឯក ម៉ក់ វ៉ាន់ថន នាយរងផ្នែក
៤. លោកអនុសេនីយ៍ត្រី ពៅ ប៉ូច នាយរងផ្នែក
៥. លោកអនុសេនីយ៍ទោ អ៊ុន ចាន់ថន មន្ត្រី
៦លោកអនុសេនីយ៍ទោ ធឿន សុធារិទ្ធ មន្ត្រី
៧. លោកព្រិន្ទបាលទោ ខុំ ចាន់នាង មន្ត្រីការិយាល័យអន្តរាគមន៍
៨. លោកព្រិន្ទបាលទោ ហួន សីហា មន្ត្រី ការិយាល័យអន្តរាគមន៍
អ្នកប៉ះពាល់ប្រយោល ចំនួន០៦នាក់ រួមមានៈ
១. លោកវរសេនីយ៍ទោ ឡាន់ វិបុល នាយរងការិយាល័យ
២. លោកវរសេនីយ៍ត្រី វ៉ា ប៉ូ នាយផ្នែក
៣. លោកអនុសេនីយ៍ឯក ស៊ឹម សុភ័ក្ត្រ នាយផ្នែក
៤. លោកអនុសេនីយ៍ឯក មុំ សៅរុន នាយរងផ្នែក
៥. លោកអនុសេនីយ៍ឯក សួ សារ៉ាត់ នាយរងផ្នែក
៦. លោកអនុសេនីយ៍ឯក នូ វិចិត្រ នាយរងផ្នែក

លោកស្នងការបានបញ្ជាក់ថា ចំពោះអ្នកទាំង ១៤នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក កាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។
ដោយឡែក លោក ធួន ភូម៉ារ៉ា (ហៅហេង) ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជ័យជំនះដើម្បីព្យាបាល៕ រក្សាសិទ្ធិដោយ: ចេស្តារ

×