Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ បញ្ជាដាច់ខាត បងប្អូននៅផ្ទះណា ត្រូវនៅផ្ទះហ្នឹង ដាច់ខាត បើបងប្អូនទ្រាំមិនបាន ១៤ថ្ងៃនេះ យើងមិនជោគជ័យទេ

ភ្នំពេញ ៖ សារសំឡេងពិសេសសម្ដេចតេជោ ខ្ញុំសូមបញ្ជាដាច់ខាត បងប្អូននៅផ្ទះណា ត្រូវនៅផ្ទះហ្នឹង ដាច់ខាត បើបងប្អូនទ្រាំមិនបាន ១៤ថ្ងៃនេះ យើងមិនជោគជ័យទេ។សារផ្ទាល់ពិសេស របស់ សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាជាថ្មីទៀត «ហាមផ្តាច់ការចរាចរក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ មិនឲ្យចាកចេញពីផ្ទះ ឬភូមិ និងឆ្លងខេត្ត»នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសារបន្ទាន់ថ្មីមួយទៀត ពាក់ព័ន្ធនឹងការបិទខ្ទប់ រាជធានីភ្នំពេញ និងខេត្តកណ្តាល។ ក្នុងសារសំឡេងនេះសម្តេចតេជោ បានកត់សម្គាល់ឃើញថា រយៈពេលពីរថ្ងៃនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ នៅតែមានប្រជាពលរដ្ឋធ្វើដំណើរ។

សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាទៅកាន់អាជ្ញាធរ និងសមត្ថកិច្ច ត្រូវតែអនុវត្តវិធានការឱ្យបានតឹងរឺងបំផុត មិនឱ្យមានការធ្វើដំណើរឆ្លងពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយនោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ក្នុងពេលបិទខ្ទប់នេះ នៅតែមានប្រជាពលរដ្ឋអាចធ្វើចរាចរណ៍ ការប្រាស្រ័យទាក់ទងគ្នា និងឆ្លងខេត្តជាដើម។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អាជ្ញាធរ និងសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បង្កើនការអនុវត្តន៍វិធានការនេះដោយម៉ឺងម៉ាត់បំផុត។

សម្តេចតេជោ បានបញ្ជាក់ថា ការបិទនេះ គឺបិទមិនឱ្យប្រជាជនចេញពីផ្ទះតែម្តង លើកលែងតែមានករណីមួយចំនួន។ សូមកុំប្រើប្រាស់ករណីលើកលែងនោះ ធ្វើជាលេស ដើម្បីការចាកចេញរបស់បងប្អូនដែរ។ ឥឡូវបញ្ជាដាច់ណាត់ ដាច់ខាតមិនឱ្យមនុស្សចេញពីរាជធានីភ្នំពេញ ហើយក៏មិនអនុញ្ញាតឱ្យមនុស្សដែលទៅស្រុក ហើយត្រឡប់មកវិញ ដើម្បីចូលទីក្រុងភ្នំពេញទេ។

សម្តេចតេជោ បានបញ្ជាក់ថា ការបិទនេះ គឺបិទមិនឱ្យប្រជាជនចេញពីផ្ទះតែម្តង លើកលែងតែមានករណីមួយចំនួន។ សូមកុំប្រើប្រាស់ករណីលើកលែងនោះ ធ្វើជាលេស ដើម្បីការចាកចេញរបស់បងប្អូនដែរ។ ឥឡូវបញ្ជាដាច់ណាត់ ដាច់ខាតមិនឱ្យមនុស្សចេញពីរាជធានីភ្នំពេញ ហើយក៏មិនអនុញ្ញាតឱ្យមនុស្សដែលទៅស្រុក ហើយត្រឡប់មកវិញ ដើម្បីចូលទីក្រុងភ្នំពេញទេ។

ដោយសារការចរាចរណ៍នៅតែមានបន្តទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីបញ្ជាក់សារជាថ្មីម្តងទៀតសម្រាប់ពលរដ្ឋរបស់យើង ពេលនេះនៅផ្ទះណាគឺនៅផ្ទះនោះ នៅភូមិណា គឺនៅភូមិនោះ នៅស្រុកណាគឺនៅស្រុកនោះ នៅទីកន្លែងណាគឺនៅកន្លែងនោះ ក្នុងរយៈពេល ១៤ថ្ងៃ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ករណីនេះ គឺមានករណីលើកលែងមួយចំនួន ប៉ុន្តែមិនមែនចេះតែលើកលែងនោះទេ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងទ្រាំទ្រនូវការលំបាកក្នុងរយ:ដែលប្រទេសជាតិជួបការលំបាកនេះ ។
សម្តេចតេជោ ហ៊ុន សែន សូមបញ្ជាក់ជូនថា ប្រសិនបើ ១៤ថ្ងៃហើយ បងប្អូនយើងនៅតែបំពាន ហើយសភាពការណ៍មិនថយចុះ សម្តេចនឹងអូសបន្លាយពេលនៃការបិទទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ហើយអាចនឹងបិទខេត្តមួយចំនួនទៀត យោងទៅលើការចាំបាច់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×