Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ បញ្ឈប់ការផ្ដល់លិខិតអនុញ្ញាចេញ-ចូល ដល់រោងចក្រ សហគ្រាស និងសិប្បកម្ម នៅភ្នំពេញ និងក្រុងតាខ្មៅ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដំណឹងស្ដីពីការ បញ្ឈប់ការផ្ដល់ លិខិតអនុញ្ញាតចេញ-ចូល ដល់រោងចក្រ សហគ្រាស និងសិប្បកម្ម នៅភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា គិតត្រឹមម៉ោង៤រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួង និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកណ្តាល បានចេញ លិខិតអនុញ្ញាតចេញ-ចូល ចំនួន ១០,៧៩៨សន្លឹក។

យោងសេចក្តីសម្រេចលេខ ៤៩សសរ របស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុង តាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងគោលការណ៍ឯកភាពរបស់គណៈកម្មការជាតិ គ.ប.ខ ក្រសួងសម្រេចបញ្ឈប់ការផ្តល់ លិខិតអនុញ្ញាតចេញ-ចូល ជូនរោងចក្រ សហគ្រាស និងសិប្បកម្មចាប់ពីពេលជូនដំណឹងនេះតទៅ។

ក្រសួងការងាររ បានបញ្ជាក់ទៀតថា លោក លោកស្រីជាម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងសិប្បកម្ម អាចទៅស្នើសុំលិខិតអនុញ្ញាតឲ្យ ដំណើរការសកម្មភាពអាជីវកម្មពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។

នៅពេលធ្វើដំណើរសូមលោក លោកស្រី និងបងប្អូនកម្មករនិយោជិត ដែលមានការអនុញ្ញាត ឲ្យបន្តសកម្មភាពអាជីវកម្មយកជាប់ខ្លួនជានិច្ចនូវ៖ ១- លិខិតអនុញ្ញាតឲ្យដំណើរការសកម្មភាពអាជីវកម្ម ២- ឯកសារបញ្ជាក់អំពីតួនាទីការងារ មុខរបរ ឬអាជីវកម្ម (បណ្ណកម្មករ ឬបណ្ណបុគ្គលិក) និង៣- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់ទីលំនៅ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×