Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ស្អា​តម្នាក់បែររង​ព្រនង់​រិះគន់​​ពី​មនុស្ស​១​ក្រុម ព្រោះ​ប្រកាន់​ថា​ធ្វើ​សកម្មភាព «​មិន​សមរម្យ​» ខណៈ​ជួ​យ​ស​ង្គ្រោះ​​បឋម​​ទៅ​លើ​​អ្នក​ជំងឺ​​ប្រុស​​ម្នាក់​ (មានវីដេអូ)

​​​នារី​ម្នាក់​ឈ្មោះ Peeraya Saena អាយុ ២០ ឆ្នាំ ដែល​ក៏​ត្រូវបាន​គេ​ស្គាល់​មានឈ្មោះ​ផ្សេង​មួយ​ទៀតថា Nong Jaen នាពេលនេះ កំពុង​រង​ការរិះគន់​យ៉ាងខ្លាំង ពី​សំណាក់​ប្រើប្រាស់​បណ្តាញ​សង្គម បន្ទាប់ពី​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​នាង​បានធ្វើ​វិធី​សង្គ្រោះ​បឋម «​មិន​សមរម្យ​» ទៅលើ​បុរសរងគ្រោះ​ម្នាក់ បាន​រីក​រាលដាល ។​

​យោងតាម​របាយការណ៍ ជីពចរ​បុរស​ម្នាក់ បាន​ឈប់​ដំណើរការ បន្ទាប់ពី​អគ្គីភ័យ​ដ៏​ខ្លាំងក្លា​មួយ បានកើត​ឡើង​នៅ​ផ្លូវ Chan Road Soi 51 ប្រទេស​ថៃ ។ វេជ្ជបណ្ឌិត Withawat Siriprachai បាន​អះអាងថា បុរស​នោះបាន​រង​ទទួល​នូវ​ជំងឺ​ប្រកាច់​ពិតប្រាកដ​មួយ និង​រួមផ្សំ​ជាមួយ​ជំងឺ​ទឹកនោមផ្អែម​របស់គាត់​ក៏​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ផងដែរ ។​

​ជនរងគ្រោះ​មានឈ្មោះ Aran Inthirom អាយុ ៦០ ឆ្នាំ បាន​បាត់បង់​ស្មារតី​ដោយសារ​អស់កម្លាំង​ខ្លាំង ពី​ការព្យាយាម​នាំយក​របស់របរ​ជាច្រើន ក្នុងអំឡុងពេល​អគ្គីភ័យ​ឆាបឆេះ ។ មិត្តភក្តិ​ម្នាក់​បាន​ហៅ Saena និង​ប្រាប់​នាង​ថា ពួកគេ​ត្រូវ​ជំនួយ​ពី​នាង ។ នាង​នៅពេលនោះ ក៏បាន​រត់​យ៉ាង​ប្រញាប់ប្រញាល់​បំផុត ទៅកាន់​កន្លែងកើតហេតុ និង​ភ្លាមៗ​នោះ បាន​ទៅកាន់​បុរសរងគ្រោះ ។​

​នាង​បានទទួល​ការបណ្តុះបណ្តាល​សង្គ្រោះ​លើក​ទី​១ ហេតុនេះហើយ​មានន័យថា នាង​ក៏មាន​ជំនាញ​ពាក់ព័ន្ធ​ក្នុងការ​អនុវត្ត​ការជួយ​សង្គ្រោះ​បេះដូង​ផងដែរ ។ នាង​ត្រូវ​បានដឹងថា បាន​កំពុង​ស្ម័គ្រចិត្ត​ធ្វើការ​ជាប្រចាំ ជាមួយ​អង្គការ Ruam Katanyu អស់​រយៈពេល ៣ ឆ្នាំ មកហើយ ។ នាង​បាន​អនុវត្ត​សង្គ្រោះ​បឋម​នេះ បន្ទាប់ពី​គ្លីនិក​ដទៃ​ពុំ​រវីរវល់​ដល់​អ្នកជំងឺ ។ នាង​បាន​បន្តធ្វើ​ការងារ​នេះ រហូត​ពួកគេ​បាន​ទៅដល់​មន្ទីរពេទ្យ ។​

​ទោះយ៉ាងណា ជំនួស​ឲ្យ​ការកោតសរសើ​សម្រាប់​ភាពក្លាហាន និង​ទង្វើ​ពុំ​គិតពី​ខ្លួន​របស់​នាង នោះ​ពួក​អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​១​ក្រុម បាន​រិះគន់​នាង​ចំពោះ​ការ «​លោត​ឡើង​ពីលើ​» និង «​ជិះ​ច្រក​គាវ​» ទៅលើ​បុរស​ចំណាស់​នោះ ខណៈ​កំពុង​ធ្វើ​ចលនា​បេះដូង ។

​ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ រឿង​មិន​សមរម្យ​ច្រើន​ទៀត បាន​ស្តែងឡើង ខណៈ Saena ស្លៀកសំពត់​ខើច​ខ្លី​បំផុត ខណៈ​ចូលរួម​ធ្វើការ​សង្គ្រោះ «​មិន​សមរម្យ​» ដល់​អ្នកជំងឺ​ទៀតផង ។​

​ទាក់ទង​នឹង​រឿង​គេ​រិះគន់​នេះ​ផងដែរ Saena បាន​ពន្យល់ថា​៖ «​ខ្ញុំ​ពុំបាន​គិត​សម្រាប់​ខណៈពេល ដែល​គេ​មើល​មក​ខ្ញុំ​មិនល្អ​នោះទេ សំខាន់ គឺ​ខ្ញុំ​ត្រូវ​សម្រួល​ជីពចរ និង​ជួយសង្គ្រោះ​ជីវិត​ជនរងគ្រោះ​ប៉ុណ្ណោះ​» ។ នាង​បន្តថា​៖ «​ផ្លូវ​នៅ​ទីនោះ​តូចចង្អៀត​ណាស់ ហើយ​ស្ថិតនៅ​ចម្ងាយ ៣០០ ម៉ែត្រ ទៅកាន់​រថយន្ត​សង្គ្រោះបន្ទាន់​» ។​

​នាង​បន្ថែមថា​៖ «​វា​មាន​សារៈសំខាន់​ណាស់ ដើម្បី​រក្សា​ការធ្វើ​វិធី​នេះ ទៅកាន់​រថយន្ត​សង្គ្រោះ ដូច្នេះ ខ្ញុំ​ក៏បាន «​ឡើង​ពីលើ​» អ្នកជំងឺ​តែម្តង ។ ពិតមែន​ហើយ វិធី​ត្រឹមត្រូវ​ដើម្បី​សម្រួល​បេះដូង គឺ​ស្ថិតនៅ​ចំហៀង​នៃ​ខ្លួន​អ្នកជំងឺ ប៉ុន្តែ វាពុំ​អាច​ធ្វើទៅ​បាន​ទេ នៅ​ក្នុង​កាលៈ​ទាសៈបែបនេះ ។ ខ្ញុំ​ពុំ​ខ្វល់​ពីអ្វី​ដែលថា​អីចេះ​អី​ចោះ​ឡើយ សំខាន់ គឺ​ខ្ញុំ​ត្រូវ​សម្រួល​ជីពចរ និង​ជួយសង្គ្រោះ​ជីវិត​ជនរងគ្រោះ​ប៉ុណ្ណោះឯង​» ។​

​ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ បុរសរងគ្រោះ​បាន​ស្លាប់​នៅឯ​មន្ទីរពេទ្យ Charoen Krung ថ្វីបើ​មាន​ក្រុមគ្រូពេទ្យ​ខិតខំ​ជួយសង្គ្រោះ​យ៉ាងណាក្តី ។​

​ទោះបី​ក្រុមអ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​នោះ បានធ្វើការ​រិះគន់​នាង​យ៉ាងណាក្តី តែ​មនុស្ស​ជាច្រើន​ទៀត បានធ្វើការ​កោតសរសើ​រ​ពី​ភាពក្លាហាន និង​ភាពមិន​គិតពី​ខ្លួនឯង​របស់​នាង ៕ ចន្ទី​

 

×