ស្ទឹងត្រែង ៖ រមណីយដ្ឋានក្នុងខេត្តស្ទឹងត្រែងជាច្រើនកន្លែង នៅតែបន្តបើកអាជីវកម្មឲ្យមានភ្ញៀវចេញចូល ទៅកម្សាន្តមិនស្ដាប់តាមការណែនាំ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
សកម្មភាពនោះ ត្រូវគេមើលឃើញថាអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ មិនបានយកចិត្តទុកដាក់រឹតបន្តឹង ហាមឃាត់ទៅលើម្ចាស់ ឬក៏អ្នកគ្រប់គ្រងរមណីយដ្ឋាននោះឡើយ។
លោកអ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី ១៧ ខែមេសាឆ្នាំ ២០២១ថា រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ នៅតែមានភ្ញៀវទៅកម្សាន្តប្រមូលផ្ដុំ ក្នុងថ្ងៃចូលបុណ្យចូលឆ្នាំ បើទោះបីជាបានដាក់បម្រាមរួចមកហើយក្តី។ លោកថា ម្ចាស់រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍មួយចំនួន ពុំបានអនុវត្តទាំងស្រុង តាមការណែនាំឡើយ។
ប្រធានមន្ទីរទេសចរណ៍ខេត្តលើកឡើងទៀតថា បើទោះបីជាមិនអនុញ្ញាតឲ្យមានការជួបជុំគ្នា ដើម្បីជៀសវាងការប្រមូលផ្តុំយ៉ាងណាក៏ដោយ ក៏នៅតែមានអ្នកទៅកម្សាន្តជួបជុំ មិនស្ដាប់តាមការណែនាំ របស់មន្ទីរទេសចរណ៍ដែរ។ នេះគឺជាការព្រួយមួយ៕រក្សាសិទ្ធិដោយ:សំណាង













