Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយផុសរូបផឹកស៊ីយ៉ាងឌឺ និងជេរអ្នកពូកែចាក់រុកផ្តល់ព័ត៌មានកប់ៗមាត់ ទីបំផុត ស្រី្តជើងខ្លាំងចេញវីដេអូសុំទោស និងបកស្រាយបែបនេះ…

ភ្នំពេញ ៖ ស្រី្តជើងខ្លាំងម្នាក់ បានធ្វើឲ្យមហាជនផ្ទុះការរិះគន់ និងព្រលះឲ្យយ៉ាងចាស់ៗដៃ ក្រោយផុសរូបមួយសន្លឹក បង្ហាញពីទិដ្ឋភាពជួបជុំគ្នាមានទាំងប្រុសនិងស្រីផឹកស៊ីយ៉ាងឌឺ ហើយថែមទាំងបោះពាក្យសម្តីជេរយ៉ាងសាហាវ ទៅកាន់អ្នកពូកែចាក់រុកផ្តល់ព័ត៌មាន ដែលទើសរឿងខ្លួនផឹកស៊ី។

តែទោះយ៉ាងណា ក្រោយរូបភាពនេះ ត្រូវបានចែករំលែកដូចភ្លើងឆេះព្រៃ ជាមួយមហាជនដាក់ឲ្យធ្ងន់ៗរួចមក ប្រហែលដឹងខ្លួនខុស និងភ័យខ្លាំងខ្លាចគុក Calling ទីបំផុត នៅម៉ោង ៧ និង១២ នាទី ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះ ស្រី្តរូបនេះដែលមានគណនីហ្វេសប៊ុកឈ្មោះ Kanha Kim បានចេញវីដេអូសុំទោសឡើងញ័រមាត់។

ក្នុងនោះ ស្រ្តីរូបនេះបាននិយាយដើម្បីលុបលាងរាល់ការចោទប្រកាន់របស់មហាជនទាំងហួសចិត្តថា តាមពិតទៅ រូបដែលខ្លួនបានផុសនេះ គឺជារូបជួបជុំផឹកស៊ីតាំងពីឆ្នាំមុនម្ល៉េះ ហើយខ្លួនយកមកផុស និងប្រើពាក្យសម្តីដ៏អសុរោះបែបនេះ គឺមិនមែនផ្គើន ឬប្រឆាំង ទៅនឹងរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែ ដោយសារខឹងអ្នកពូកែតាមដាន ចង់ដឹងថាខ្លួនមាននៅជាមួយប្អូនប្រុសខ្លួន ដែលត្រូវជាប្តីប្អូនថ្លៃស្រីដែរ ឬទេ ដើម្បីថតផ្ញើប្អូនថ្លៃស្រីជាប្រពន្ធ ដែលតែងរករឿងថាខ្លួនលាក់បំពួនប្តីគេ។ ហេតុនេះព្រោះតែខឹងខ្លាំងពេក ខ្លួនក៏យករូបថតចាស់មកបង្ហោះជាសាធារណៈ ដោយមិនបាច់ផុសក្នុងគ្រុបទៀតទេ បើអ្នកនោះចង់ផ្តល់ព័ត៌មានក៏ផ្តល់ទៅ តែតាមពិតមែនជារូបថ្មីៗនេះទេ។

ស្រ្តីខាងលើនេះ ក៏បានបញ្ជាក់ផងដែរ រូបនាងពុំមានការជួបជុំជាមួយអ្នកណានោះទេ គឺនៅតែក្នុងផ្ទះរហូតហ្នឹង ហេតុនេះ នាងក៏សូមបងប្អូនមហាជន ជាពិសេសរាជរដ្ឋាភិបាល មេត្តាអភ័យទោសចំពោះរាល់ពាក្យសម្តីដ៏មិនសមរម្យ និងរូបភាពដោយអចេតនានេះ ដល់រូបរាងនាងផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×