Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញអ្នកជំងឺម្នាក់ បានមកចាក់វ៉ាក់សាំងនៅទីស្ដីការក្រសួងវប្បធម៌ កាលពីថ្ងៃទី០៥មេសា ,អ្នកពាក់ព័ន្ធផ្ទាល់ សូមប្រញាប់ទៅយកសំណាកធ្វើតេស្ត

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជូនដំណឹងពីការរកឃើញអ្នកជំងឺម្នាក់ បានមកចាក់វ៉ាក់សាំងនៅទីស្ដីការក្រសួង កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាប ថា ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះ ជ្រី ទេពី ភេទស្រី អាយុ១៩ឆ្នាំ មាន អាសយដ្ឋានបច្ចុប្បន្ននៅផ្ទះលេខ ១៧E2 ផ្លូវលេខ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ដែលពាក់ព័ន្ធជាមួយនឹងអាជីវករលក់ដូរនៅផ្សារចាស់ និងត្រូវជាសាច់ញាតិមន្ត្រីរាជការក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ។ ឈ្មោះខាងលើនេះបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទីស្តីការក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ និងរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃ ទី១៣ ខែមេសា ឆ្នាំ២០២១។

ករណីនេះ ប្រសិនឯកឧត្តម លោកជំទាវ លោក លោកស្រី មានអាការៈដូចជា គ្រុនក្តៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅ វិទ្យាល័យ បាក់ទូក វិទ្យាល័យ បឹង តត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរ ពពេទ្យខ្មែរ-សូវៀត សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន ដីឡូត៍ ខខាងក្រោយផ្សារឯករាជ្យ មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានពាក់ព័ន្ធផ្ទាល់ សូមប្រញាប់ទៅយកសំណាកធ្វើតេស្តនៅកន្លែង ដូចបានកំណត់ខាងលើ។ ចំពោះអ្នកពាក់ព័ន្ធដោយប្រយោល សូមមេត្តាធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅផ្ទះដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ក្នុងករណីស្ថានភាពសុខភាពមានការ វិវត្តន៍ខុសពីធម្មតា សូមទាក់ទងទៅកាន់ទូរសព្ទទាន់ហេតុការណ៍លេខ ១១៥ ដោយឥតគិតថ្លៃ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×