Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ោះ ! កុំស្រ្តេសពេក មកមើលទិដ្ឋភាពពលករខ្មែរនៅហុងកុង ធ្វើអាហារហូបជុំគ្នា ជាមួយមន្រ្តីស្ថានទូត ឃើញពិតជារំភើបខ្លាំង

ភ្នំពេញ ៖ ក្រៅពីចំណាកស្រុកទៅធ្វើការងារជាពលករ នៅតាមបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដូចជាប្រទេសកូរ៉េខាងត្បូងជាដើម នោះពលករខ្មែរយើងជាច្រើនទៀត ក៏មានវត្តមានបំរើការងារនៅក្នុងទឹកដីទីក្រុងហុងកុង និងម៉ាកាវ ផងដែរ។

តែយ៉ាងណា ទន្ទឹមនិងនោះផងដែរ ពួកគេក៏ទទួលបានភាពកក់ក្តៅពីថ្នាក់ដឹកនាំ ជាពិសេសតាមរយៈមន្រ្តីស្ថានទូតប្រចាំប្រទេសនីមួយៗ ដែលតែងយកចិត្តទុកដាក់ចុះសួរសុខទុក្ខ ក្រែងលោពួកគេជួបការលំបាកណាមួយ ឬ បញ្ហាអ្វីផ្សេងកើតឡើង ដើម្បីដោះស្រាយជូន។

ដោយឡែក នៅមុននេះបន្តិច លោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី អគ្គកុងស៊ុលប្រចាំទីក្រុងហុងកុង និងម៉ាកាវ បានបង្ហោះរូបភាពជាច្រើនសនឹ្លក នៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីទិដ្ឋភាពលោកស្រី និងក្រុមការងារ បានចុះសួរសុខទុក្ខបងប្អូនពលករខ្មែរនៅទីនោះ និងព្រមទាំងធ្វើអាហារហូបជុំគ្នា ពោរពេញដោយក្តីរីករាយ ដែលឃើញហើយពិតជារំភើបជាខ្លាំង។

ក្នុងនោះ តាមរយៈគណនីហ្វេសប៊ុករបស់លោកស្រីដែលមានឈ្មោះថា Pech Neaky បានភ្ជាប់សារយ៉ាងដូច្នេះថា៖ «ចែករំលែកសេចក្តីស្រឡាញ់ចំពោះបងប្អូនពលករនៅទីក្រុងហុងកុង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×