Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យឺតពេលហើយនាង! ទោះចេញវីដេអូសុំទោស ក៏ត្រូវមកវាស់កម្ពស់សិន ថ្ងៃក្រោយមុនផុស និងហាស្តីត្រូវគិតឲ្យបាន១ពាន់ដង

ជឿជាក់ថា ប្រិយមិត្តបានជ្រាបរួចហើយ ទាក់រឿងស្រ្តីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Kanha Kim បានបង្ហោះរូបផឹកស៊ីជុំគ្នា និងភ្ជាប់សារជេរយ៉ាងក្តៅក្រហាយ ឌឺឲ្យអ្នកផ្សេងថា៖ «អញផុសទៀតចាំមើលមីអាណាវារម៉ាស់….ទៀត ជូនចំពោះពួកពូកែផ្តល់ព័តមាន ពេលមិនជួបមិនផ្តល់ផង ពេលជួបដឹងភ្លាម»។

តែយ៉ាងណា ក្រោយផុសនេះ ត្រូវបានចែករំលែកយ៉ាងផុសផុល ដោយមានមហាជនយ៉ាងច្រើន បានដាក់ឲ្យធ្ងន់ៗ និងសូម្បីស្នើឲ្យសមត្ថកិច្ចហៅមកដុះក្អែល ព្រោះគិតថា រាល់ពាក្យពេជន៍ខាងលើនេះ គឺជាការមើលងាយដល់បម្រាមរបស់រាជរដ្ឋាភិបាល នៅទីបំផុត ស្រ្តីរូបនេះក៏បានចេញវីដេអូសុំទោសជាសាធារណៈ ទាំងព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះ។

ក្នុងនោះ ស្រ្តីរូបនេះបាននិយាយដើម្បីលុបលាងរាល់ការចោទប្រកាន់របស់មហាជនទាំងហួសចិត្តថា តាមពិតទៅ រូបដែលខ្លួនបានផុសនេះ គឺជារូបជួបជុំផឹកស៊ីតាំងពីឆ្នាំមុនម្ល៉េះ ហើយខ្លួនយកមកផុស និងប្រើពាក្យសម្តីដ៏អសុរោះបែបនេះ គឺមិនមែនផ្គើន ឬប្រឆាំង ទៅនឹងរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែ ដោយសារខឹងអ្នកពូកែតាមដាន ចង់ដឹងថាខ្លួនមាននៅជាមួយប្អូនប្រុសខ្លួន ដែលត្រូវជាប្តីប្អូនថ្លៃស្រីដែរ ឬទេ ដើម្បីថតផ្ញើប្អូនថ្លៃស្រីជាប្រពន្ធ ដែលតែងរករឿងថាខ្លួនលាក់បំពួនប្តីគេ។ ហេតុនេះព្រោះតែខឹងខ្លាំងពេក ខ្លួនក៏យករូបថតចាស់មកបង្ហោះជាសាធារណៈ ដោយមិនបាច់ផុសក្នុងគ្រុបទៀតទេ បើអ្នកនោះចង់ផ្តល់ព័ត៌មានក៏ផ្តល់ទៅ តែតាមពិតមិនមែនជារូបថ្មីៗនេះទេ។

យ៉ាងណា ការសុំទោស និងហេតុផលទាំងនេះ វាហាក់មានការយឺតបន្តិចហើយ ដោយយោងតាមផេកហ្វេសបុករបស់នាយ ពាក់មី បានបង្ហោះរូបភាពស្រ្តីខាងលើចូលទៅវាស់កម្ពស់នៅប៉ុស្តិ៍ប៉ូលីស និងបញ្ជាក់ឲ្យដឹងថា៖ «បេីតាមសម្ដីម្ចាស់ Account Facebook គាត់បានប្រាប់ថារូបភាពដែលជួបជុំនោះ គឺជារូបចាស់ទេ សមត្ថកិច្ចក៏អោយគាត់ធ្វេីកិច្ចសន្យា សូមបងប្អូនទាំងអស់គ្នាចូលរួមទប់ស្កាត់ទាំងអស់គ្នា 3កុំ 3ការពារ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×