Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាចម្បាំងអង់គ្លេស ធ្វើដំណើរទៅកាន់សមុទ្រខ្មៅ ក្នុងខែឧសភា ខណៈភាពតានតឹង រវាងអ៊ុយក្រែន រុស្ស៊ីកំពុងកើនឡើង

កាសែត Sunday Times បានរាយការណ៍ថា នាវាចម្បាំងអង់គ្លេសនឹងបញ្ចូលទៅកាន់សមុទ្រខ្មៅក្នុងខែឧសភាខាងមុខនេះ ចំពេលដែលភាពតានតឹងរវាងប្រទេសអ៊ុយក្រែន និងរ៉ុស្ស៊ីកាន់តែខ្លាំងឡើង នេះបើតាមការដកស្រង់សម្តីចេញពីប្រភពកងទ័ពជើងទឹកជាន់ខ្ពស់មួយរូប។

ការសែតខាងលើបានលើកឡើងថា ការដាក់ពង្រាយនាវានេះ គឺបានធ្វើឡើងក្នុងគោលបំណងបង្ហាញពីសាមគ្គីភាពរវាងប្រទេសអ៊ុយក្រែន និងសម្ព័ន្ធមិត្តណាតូរបស់ចក្រភពអង់គ្លេស។

នាវាពិឃាតប្រភេទ៤៥មួយគ្រឿងដែលប្រដាប់ទៅដោយយន្តហោះចម្បាំងគ្រាប់មីស៊ីល និងនាវាចម្បាំងមុជទឹកប្រភេទ២៣ នឹងធ្វើការចាកចេញពីក្រុមការងារនាវាចម្បាំងនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ដោយធ្វើដំណើរឆ្លងកាត់តំបន់ Bosphorus ហើយចូលទៅកាន់សមុទ្រខ្មៅតែម្តង។

សេចក្តីរាយការណ៍ខាងលើបានបន្ថែមទៀតថា យន្តហោះបំបាំងកាយប្រភេទ RAF F-35B និងឧទ្ធម្ភាគចក្រវាយប្រហារនាវាមុជទឹកឈ្មោះ Merlin នឹងត្រៀមខ្លួនរួចជាស្រេចក្នុងការចតលើនាវាដឹកយន្តហោះ របស់ម្ចាស់ក្សត្រីអង់គ្លេស HMS Queen Elizabeth ដើម្បីគាំទ្រដល់នាវាចម្បាំងនៅក្នុងសមុទ្រខ្មៅ។

យ៉ាងណាមិញ ភាពតានតឹងរវាងទីក្រុងម៉ូស្កូ និង ទីក្រុង Kyiv បាននឹងកំពុងកើនឡើងខ្លាំង ចំពេលដែលកងទ័ពរុស្ស៊ីនៅតាមព្រំដែនកំពុងបង្កើនចំនួនកងទ័ព និងការប៉ះទង្គិចគ្នានៅភាគខាងកើតប្រទេសអ៊ុយក្រែន រវាងកងទ័ព និងក្រុមបំបែកខ្លួននិយមរុស្ស៊ី។
មន្រ្តីមួយរូបរបស់ក្រសួងការពារជាតិអ៊ុយក្រែន មិនទាន់សុំការអត្ថាធិប្បាយនោះទេ។
ដោយឡែកអ្នកនាំពាក្យក្រសួងការពារជាតិអង់គ្លេស បានប្រាប់កាសែតក្នុងស្រុកថា រដ្ឋាភិបាលអង់គ្លេស កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសអ៊ុយក្រែន ដើម្បីតាមដានស្ថានការណ៍ និងបន្តអំពាវនាវ ឲ្យប្រទេសរុស្ស៊ីដកខ្លួនចេញ។ អ្នកនាំពាក្យរូបនេះថ្លែងថា“ ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តអន្តរជាតិរបស់យើងកំពុងងាកទៅរកការគាំទ្ររបស់យើងចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន” ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×