Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាធារណរដ្ឋឆែក បណ្តេញបេសកជនរុស្ស៊ី១៨នាក់ ចេញពីប្រទេសខ្លួន ដោយចោទប្រកាន់ជុំវិញ ការផ្ទុះឃ្លាំងគ្រាប់រំសេវកាលពីឆ្នាំ២០១៤

រដ្ឋាភិបាលរបស់សាធារណរដ្ឋឆែក នៅថ្ងៃសៅរ៍កន្លងទៅនេះបាននិយាយថា ខ្លួនបានបណ្តេញមន្ត្រីទូតរុស្ស៊ីចំនួន១៨រូប ទៅកាន់ប្រទេសខ្លួនវិញ ជុំវិញសង្ស័យថាពីករណីសេវាចារកម្មរុស្ស៊ី ដែលបានជាប់ពាក់ព័ន្ធនឹងការផ្ទុះឃ្លាំងផ្ទុកគ្រាប់រំសេវមួយកាលពីឆ្នាំ២០១៤កន្លងទៅ។

យោងតាមរបាយការណ៍មួយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការដកចេញនេះគឺធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងភ័ស្តុតាងដែលសេវាកម្មសន្តិសុខ របស់ប្រទេសឆែកទទួលបាន ហើយក្នុងនោះបានបង្ហាញថា ការផ្ទុះឃ្លាំងអាវុធយុទ្ធភ័ណ្ឌចំនួន ២កន្លែងកាលពីឆ្នាំ ២០១៤ នៅសាធារណរដ្ឋឆែកដែលបានសម្លាប់មនុស្ស ២ នាក់នោះគឺជាការចូលរួមពីប្រទេសរុស្ស៊ី។
សកម្មភាពការទូតរបស់សាធារណរដ្ឋឆែក អាចជំរុញឱ្យរុស្ស៊ីពិចារណាបិទស្ថានទូតរបស់សាធារណរដ្ឋឆែក នៅទីក្រុងមូស្គូផងដែរ។

លោក Andrej Babis នាយករដ្ឋមន្រ្តីសាធារណរដ្ឋឆែក បាននិយាយនៅក្នុងសន្និសីទកាសែតខ្លីមួយថា មានការសង្ស័យជាមូលដ្ឋានមួយ អំពីការចូលរួមរបស់មន្រ្តីនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី GRU … នៅក្នុងការផ្ទុះឃ្លាំងស្តុកគ្រាប់រំសេវនៅក្នុងតំបន់ Vrbetice ។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុង Prague បាននិយាយនៅលើបណ្តាញសង្គម Twitter ថា ទីក្រុងវ៉ាស៊ីនតោន“ ឈរជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនគឺសាធារណរដ្ឋឆែក។

យើងសូមកោតសរសើរចំពោះសកម្មភាពដ៏សំខាន់ របស់សម្ព័ន្ធមិត្តក្នុងការកំណត់ការចំណាយលើប្រទេសរុស្ស៊ី ចំពោះសកម្មភាពគ្រោះថ្នាក់របស់ប្រទេសនេះ មកទឹកដីសាធារណរដ្ឋឆែក។

រដ្ឋមន្ត្រីការបរទេសស្តីទីឆែកលោក Jan Hamacek បាននិយាយថា បុគ្គលិកស្ថានទូតរុស្ស៊ីចំនួន ១៨ នាក់ដែលត្រូវបានគេស្គាល់ថា ជាបុគ្គលិកសេវាកម្មសម្ងាត់នឹងត្រូវបញ្ជា ឱ្យចាកចេញពីសាធារណរដ្ឋឆែកក្នុងរយៈពេល ៤៨ ម៉ោង។
ឆ្លើយតបនឹងសេចក្តីសម្រេចចិត្តរបស់ប្រទេសឆែក អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសៅរ៍ថា“ ទីក្រុង Prague គឺប្រាកដជាដឹងច្បាស់នូវអ្វីដែលដើរតាម“ ល្បិច” បែបនេះ៕
ប្រភព៖ ចិនស៊ិនហ៊ួរ និងរ៉យទ័រ
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×