ភ្នំពេញ ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ជូនដំណឹងដល់ វិនិយោគិនទាំងអស់ថា ផ្សារមូលបត្រកម្ពុជា ផ.ម.ក. នឹងដំណើរការជួញដូរមូលបត្រជាធម្មតា រួមទាំងប្រតិបត្តិការផាត់ទាត់ និងទូទាត់មូលបត្រ និងប្រតិបត្តិការ រក្សាទុកមូលបត្រ នៅក្នុង អំឡុងពេល នៃការ បិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៩ សសរ ចុះថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។
ម៉ោងជួញដូរនឹងរក្សានៅដដែលដោយ វគ្គបើកគឺចាប់ពីម៉ោង ០៨ ព្រឹក ដល់ ០៩ព្រឹក វគ្គនិរន្តន៍ ចាប់ពីម៉ោង ០៩ព្រឹក ដល់ម៉ោង ២:៥០រសៀល និងវគ្គបិទចាប់ពីម៉ោង ២:៥០រសៀល ដល់ ០៣រសៀល។
ផ.ម.ក សូមលើកទឹកចិត្តវិនិយោគិនទាំងអស់ដាក់បញ្ជា ទិញ លក់ដោយខ្លួនឯង តាមប្រព័ន្ធជួញដូរចល័ត ជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តវិធានការ ៣ការពារ ៣កុំ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕រក្សាសិទ្ធិដោយ៖CEN



