Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើសពីអាណិត! ប្តីឌុបប្រពន្ធស្វែងរកមន្ទីរពេទ្យ ដើម្បីសម្រាលកូនទាំងកណ្តាលយប់ តែបានជួបកម្លាំងល្បាតពិសេស លទ្ធផលគឺថា…. (វីដេអូ)

ភ្នំពេញ ៖ នេះគឺជាខណៈពេលមួយដ៏គួរឲ្យស្រណោះខ្លាំងណាស់ គ្រាដែលបានឃើញបុរសជាប្តីម្នាក់ ឌុបប្រពន្ធពោះធំគ្រប់ខែតាមម៉ូតូ ស្វែងរកមន្ទីរពេទ្យ ដើម្បីឲ្យប្រពន្ធសម្រាលកូន ទាំងកណ្តាលយប់អាធ្រាត្រផ្លូវស្ងាត់ជ្រងំ ដែលឃើញហើយ ធ្វើឲ្យយើងគ្រប់គ្នាពិតជាក្តុកក្តួលចិត្តជាខ្លាំង។

តែយ៉ាងណា អ្វីដែលគួរឲ្យរំភើបជំនួសនោះ គឺពួកគាត់ត្រូវបានក្រុមកងកម្លាំងល្បាតពិសេស (S.D.U.) ប្រទះឃើញ ក៏បានជួនដំណើរស្វែងរកមន្ទីរពេទ្យ និងទីបំផុត បានទៅដល់មន្ទីរពេទ្យអង្គឌួង ដោយសុវត្ថិភាព។

នេះបើយោងតាមគណនីហ្វេសប៊ុក Saruon Choeun ដែលកងកម្លាំងពិសេសមួយរូប បានបង្ហោះវីដេអូ និងរៀបរាប់ឲ្យដឹងថា៖ «លើសពីអាណិត ប្ដីឌុប ប្រពន្ធដើរកពេទ្យដើម្បីសម្រាលកូន នៅរាត្រីយប់ថ្ងៃសៅរ៍ ទី17ខែមេសាឆ្នាំ 2021 វេលាម៉ោង 11.45នាទី ក្រុមកិច្ចការពិសេសស្នងការាជធានីភ្នំពេញ ( S.D.U) ចុះល្បាត ក្នុងភូមិសាស្ត្រក្នុងក្រុងទឹកដីខណ្ឌពោធ៏សែន ជ័យ ដោយខ្លាចប្រពន្ធបងប្រុស សម្រាលកូនតាមផ្លូវ ក្រុមកិច្ចការពិសេស( S.D.U.) បាន ជួយជូនបងប្រុស និងបង ស្រី មកមន្ទីពេទ្យអង្គឌួង បានដោយសុវត្ថភាព ជូនពរបងសម្រាលកូនបានដោយជោគជ័យ និងមានសុខភាពល្អ»។

ក្រោយពីបានឃើញពីទង្វើនៃទឹកចិត្តដ៏ល្អនេះ បងប្អូនមហាជនបានសម្តែងនូវក្តីពេញចិត្ត និងជូនពរដល់ក្រុមល្បាតពិសេសយ៉ាងដូច្នេះថា៖ «Good Job អំពើល្អមិនសាបសូនទេ!, សូមអរគុណនូវទឹកចិត្តដ៏ល្អរបស់បងៗ, នេះជាគំរូដ៏ល្អបំផុត ដែលសមត្ថកិច្ចជួយយកអាសាប្រជាជន នៅក្នុងគ្រាមានអាសន្ននេះ,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×