Sunday, February 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទផ្នែកខ្លះ នៃផ្សារចំនួន១០ នៅក្រុងបាត់ដំបង និងនៅស្រុកថ្មគោល រយៈពេល៨ថ្ងៃ

បាត់ដំបង ៖ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបន្តបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ) នៃផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបង និងផ្សារក្នុងស្រុកថ្មគោល ២កន្លែងទៀត ជាបណ្ដោះអាសន្ន រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ។

បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថាផ្សារចំនួន៨ នៅក្រុងបាត់ដំបង និងផ្សារចំ នួន០២ នៅក្នុងថ្មគោល ដែលត្រូវបន្តបិទបណ្ដោះអាសន្ននោះរួមមាន៖ ផ្សារធំបាត់ដំបង (ផ្សារណាត់) ផ្សារបឹងឈូក ផ្សារ១៣មករា ផ្សារអប្សារផ្សារលើ ផ្សេងរោងល្ខោន ផ្សារវត្តលៀប ផ្សារពោធិ៍វង្ស និងផ្សារទំនើបភូពុយ។

ដោយឡែកត្រូវបិទផ្សារនៅស្រុកថ្មគោលចំនួន២ ទៀតរួមមាន៖ ផ្សារថ្មគោល និងផ្សារជ្រៃក្នុងស្រុកថ្មគោលមានរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ដូចគ្នា។

រដ្ឋបាលខេត្តបញ្ជាក់ថា ទីតាំងផ្សាទាំង១០នេះ ត្រូវបានអនុញ្ញាតឱ្យលក់នៅផ្នែកខ្លះនៃបរិវេណខាងក្រៅផ្សារដូចជា បន្លែ ត្រី សាច់គ្រឿងឧបភោគ បរិភោគ ដែលជាតម្រូវការចាំបាច់រស់នៅប្រចាំថ្ងៃដោយអនុវត្តនូវវិធានការសុខាភិបាលក្នុងការរក្សាគម្លាតសុវត្ថិភាពដោយ ពាក់ម៉ាស និងលាងដៃ និងត្រូវអនុវត្តតាមវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×