ថ្មីៗនេះ មហាជននៅក្នុងបណ្តាញសង្គម ពិតមានការភ្ញាក់ផ្អើលជាខ្លាំង និងស្ទើរតែមិនគួរឲ្យជឿសោះឡើយ ព្រោះតែធ្លាប់តែឃើញស្រីគេផ្សេងចេះរៀបចំទុកដាក់ ប៉ុន្តែ មិននឹកស្មានថា ស្រីស្អាតម្នាក់អន់ចរិកដល់ថ្នាក់នេះ ដែលរក្សាទុកសំរាមនៅក្នុងបន្ទប់ដេក ប្រៀបដូចទីលានសម្រាប់ចាក់សំរាម ដោយទុកតែមួយប្លង់តូច សម្រាប់ដេកប៉ុណ្ណោះ។
ទាក់ទងនឹងរឿងដ៏មហាហួសថ្លែងខាងលើនេះផងដែរ គណនីហ្វេសប៊ុកឈ្មោះ An Na ដែលបានឡាយពីហេតុការណ៍នេះ បានប្រាប់ទាំងហួសចិត្តថា ស្រីអន់ចរិករកលេខដាក់គ្មាននេះ មិនមែនជាស្រីរូបអាក្រក់នោះទេ គឺជាស្រីស្អាតសាច់សដូចសំឡី ធ្វើការនៅក្រុមហ៊ុនសេវាកម្មអុីនធើណេតដ៏ធំមួយ និងមានឋានៈជាមេទៀតផង ប៉ុន្តែ ចរិកមាយាទវិញ មិននឹកស្មានស្អុយគគ្រុកបែបនេះសោះឡើយ ។
ស្រីស្អាតម្ចាស់គណនីខាងលើ ក៏បានបញ្ជាក់ឲ្យដឹងថា ករណីនេះ គឺទើបតែបានដឹងថ្មីៗនេះប៉ុណ្ណោះ ព្រោះថា បន្ទប់ម្នាក់ស្រីអស់លេខដាក់នេះ គឺស្ថិតនៅជាន់ខាងលើគេ ហើយម្ចាស់ផ្ទះគេនៅឆ្ងាយ កម្រមកពិនិត្យនោះទេ ដោយទុកឲ្យបងប្អូននៅជួយមើលប៉ុណ្ណោះ។ ហើយបើតាមការប៉ាន់ស្មាន នោះសំរាមដែលរក្សាទុកនេះ គឹមិនក្រោម២ឆ្នាំទេ។
ស្រីស្អាតបន្តថា នៅពេលរកឃើញ ពួកគាត់ជាអ្នកមើលថែ ប្រាប់ឲ្យរើយកសំរាមចេញ ដែលមានគ្រប់ប្រភេទទាំងថង់បាយប្រអប់ ដបទឹក ថង់កាហ្វេ និងសំណល់សំរាមផ្សេងៗជាច្រើនទៀត ប៉ុន្តែ ស្រីស្អាតអន់មាយាទម្នាក់ហ្នឹងបដិសេធយកចេញទេ ហេតុដូច្នេះ ពួកគាត់ក៏សុខចិត្ត ចូលរើខ្លួនឯង និងសម្រេចឈប់ជួលឲ្យស្នាក់នៅបន្តទៀតឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






















