ភ្នំពេញ ៖ អនុគណកម្មការស្រាវជ្រាវជំងឺកូវីដ19បានឲ្យដឹងថា តំបន់ក្រហម គឺ ហាមចេញក្រៅផ្ទះ លើកលែងតែ ៣ ករណីប៉ុណ្ណោះ គឺមានបញ្ហាសុខភាព “បន្ទាន់” ទៅយកសំណាកធ្វើតេស្ត និង ទៅចាក់វ៉ាក់សាំងដូសទី២ ។
អនុគណកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានបង្ហាញពីតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ។ ទីតាំងដែលត្រូវកំណត់ជា “តំបន់ក្រហម” គិតត្រឹមថ្ងៃទី១៩ ខែមេសា មាន៖
- ខណ្ឌមានជ័យមាន៖ សង្កាត់ស្ទឹងមានជ័យទី១ ទី២ និងទី៣
- ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១
- ខណ្ឌទួលគោក៖ ភូមិ១៤ ១៦ និង១៧ នៃសង្កាត់បឹងសាឡាង
សូមបញ្ជាក់៖ ក្នុងតំបន់ក្រហម អ្នកមិនអាចចេញចេញក្រៅផ្ទះដាច់ខាត លើកលែងតែ ៣ ករណីប៉ុណ្ណោះ
- មានបញ្ហាសុខភាព “បន្ទាន់”
- ទៅយកសំណាកធ្វើតេស្ត នៅក្នុង តំបន់ក្រហមជិតបំផុត
- ទៅចាក់វ៉ាក់សាំងដូសទី២ នៅក្នុង តំបន់ក្រហមជិតបំផុត
ផ្សារនិងកន្លែងលក់ម្ហូបទាំងអស់ត្រូវបិទជាបណ្តោះអាសន្ន !!! ក្រសួងពាណិជ្ជកម្ម ធានាសម្របសម្រួលម្ហូបអាហារឱ្យដល់ប្រជាពលរដ្ឋ !!!។
បុគ្គល ឬ នីតិបុគ្គលទាំងឡាយណាដែលស្ថិតក្នុងភូមិសាស្ត្រ “តំបន់ក្រហម” ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរ ចេញពីលំនៅឋាន ឬ ទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាត ឱ្យធ្វើសកម្មភាពកីឡានៅខាងក្រៅលំនៅឋាន ឬ ទីសំណាក់របស់ខ្លួន លើកលែងតែការធ្វើដំណើរ ក្នុងមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬ ចាក់វាំក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ នៅ ទីតាំងជិតបំផុតក្នុង “តំបន់ក្រហម” តាមការកំណត់ និងដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




