Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាជ្ញាធរខេត្តកណ្ដាល បានយកសំណាកអាជីវករ និងអ្នកទិញទំនិញប្រមាណ៣៥០នាក់ នៅកីឡដ្ឋានខេត្តកណ្ដាល និងឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ

កណ្ដាល ៖ បន្ទាប់ពីមន្ត្រី​សុខាភិបាល ពិនិត្យឃើញរកឃើញមនុស្ស​ចំនួន ១១ នាក់ ដែល​​មាន​កំដៅ លើសពី ៣៧ អង្សា​សេ​ ត្រូវ​ដឹក​តាម​រថយន្ត យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ព្រែក​សំរោង នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ​អាជ្ញាធរខេត្តកណ្ដាល បានយកសំណាកក្រុមអាជីវករទាំងអស់ ដែលលក់ដូរនៅក្នុងកីឡដ្ឋានខេត្តកណ្ដាល និងពលរដ្ឋដែលមកទិញទំនិញប្រមាណ៣៥០នាក់ ។ ហេតុការណ៍មិនប្រក្រតី និងដើម្បីទ្រទ្រង់សភាពការណ៍ ទើបអាជ្ញាធរសម្រេចហ៊ុមព័ទ្ធបិទមិនឱ្យមនុស្សចូលមួយល្ងាចសិន ដើម្បីយកសំណាកក្រុមអាជីវករ។

នាយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ លោក គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមមន្ត្រីចុះពិនិត្យមើលដោយផ្ទាល់ ជុំវិញការយកសំណាកនេះ ហើយបានជំរុញឲ្យយកចិត្តទុកដាក់ខ្ពស់បំផុត និងផ្ដាំផ្ញើបងប្អូនអាជីវករ និងបងប្អូនមកទិញទំនិញ ត្រូវតាមដានសុខភាពខ្លួនឯងឲ្យបានម៉ត់ចត់ រក្សាអនាម័យ និងវិធានការ «៣កុំ ៣ការពារ» ឲ្យបានល្អផងដែរ។

នាល្ងាចថ្ងៃនេះ អាជ្ញាធរបានធ្វើការវាស់ស្ទង់កម្ដៅអ្នកចេញ-ចូលផ្សារនេះជាធម្មតា ស្រាប់តែពេលវាស់ចំអាជីវករជាច្រើននាក់ ឃើញមនុស្សចំនួន១១នាក់ មានកម្ដៅមិនប្រក្រតី វាស់ម្ដងឃើញ៣៧អង្សា វាស់ម្ដងទៀតឃើញ៣៦ វាស់ទៀតឃើញ៣៥ ដែលការណ៍នេះ ហាក់មិនប្រក្រតី ទើបអាជ្ញាធរសម្រេចហ៊ុមព័ទ្ធបិទផ្សារមួយល្ងាច ដើម្បីយកសំណាកពីពួកគាត់ទៅពិនិត្យឱ្យអស់ចិត្ត ដើម្បីទ្រសភាពការណ៍ក្រែងលោមានបញ្ហាណាមួយ ឬគ្មាន។

គិតមកដល់យប់នេះ កម្លាំងគណៈបញ្ជាការឯកភាពខេត្តកណ្តាល និងមន្ត្រីសុខាភិបាល ធ្វើការហ៊ុមព័ទ្ធ ដើម្បីយកសំណាកអ្នកដែលកំពុងលក់ដូរនៅក្នុងទីនេះ និងអ្នកដែលបានចូលទិញទំនិញក្នុងផ្សារនេះ មិនទាន់អស់គ្នានៅឡើយទេ ខណៈដែលអ្នកដែលយកសំណាករួចគ្មានកំដៅគួរឱ្យកត់សម្គាល់ ត្រូវអនុញ្ញាតឱ្យទៅផ្ទះ ហើយត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងមួយរយៈសិន រង់ចាំមើលលទ្ធផលនៅពេលឆាប់ៗខាងមុខនេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×