Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាង​ម៉ាស៊ីនត្រជាក់​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​ពេល​កំពុង​តម្លើង​ម៉ាស៊ីនត្រជាក់​នៅ​ហាង​ផឹកស៊ី​កុង​តែ​ន័រ​

ភ្នំពេញ ៖ បុរស​ជា​ជាង ម៉ាស៊ីនត្រជាក់ បាន​ឆក់​ខ្សែភ្លើង ពេល​កំពុង​តម្លើង​ម៉ាស៊ីនត្រជាក់​នៅ​ហាង​ផឹកស៊ី​ផ្សារ​កុងតឺន័រ ហើយ​ត្រូវបាន​ស្លាប់​ពេល​ដឹក​ទៅ​មន្ទីរពេទ្យ ។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង​៩ និង​២០​នាទី នៅ​ផ្លូវ​រដ្ឋ​សភា ភូមិ​១៤ ក្រុម​៧៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​ជនរងគ្រោះ​ឈ្មោះ ប៊​ន ផុក ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅផ្ទះ​លេខ​៩Eo ផ្លូវ​១២២ ភូមិ​៧ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក និង​មាន​ស្រុកកំណើត នៅ​ភូមិ​កែង ឃុំ​ជ្រោយ​ប្រទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ។​

​អ្នក​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា ៖​បុរស​ដែល​បាន​ស្លាប់ ឡើង​តម្លើង​ម៉ាស៊ីន​ថ្មី​នៅ​ទីតាំង​កើតហេតុ​ខាងលើ ជនរងគ្រោះ​តម្លើង​ជិត​ហើយ​ទៅហើយ បែរ​ជា​ជួប​រឿង​អកុសល បណ្តាលឲ្យឆ​ក់​ធ្លាក់ ដាច់​ផ្ងា​ធ្លាក់​មក​ក្រោម ហើយ​ភ្លាមៗ​នោះ ត្រូវ​ក្រុម​ជាង​រួម​ការងារ​ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត តែ​ជា​អកុសល ជនរងគ្រោះ​បាន​ស្លាប់ នៅពេល​ទៅដល់​មន្ទីរពេទ្យ ។​

​ក្រោយ កើតហេតុ ម្ចាស់​ហាង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ចុះ​មក​ពិនិត្យ​ទីតាំង​កើតហេតុ​ផងដែរ ។ ប៉ុន្តែ​មហាជន​ឆ្ងល់​ថា តើ​មាន​ហេតុផល​អ្វី បាន​ជា​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ មាន​ការបិទបាំង មិនអោយ​មាន​ការផ្សព្វផ្សាយ​ព័ត៌មាន​នេះ ?

​ពាក់ព័ន្ឋ​នឹង​ករណីឆ​ក់​ស្លាប់​នេះ​ដែរ អាជ្ញាធរ​ខណ្ឌ​ចំការមន បាន​ចុះ​ពិនិត្យ និង​សួរនាំ​រក​លិខិតស្នាម ក្នុង​បើក​អាជីវកម្ម​នេះ​ផង​ដែរ ។​

​គួរបញ្ជាក់​ថា ហាង​ផឹកស៊ី​កុង​តែន័​រនេះ សុទ្ឋតែ​ដែក​ទាំងអស់ ដូច្នេះ​ការ​រាយ​ខ្សែភ្លើង​លំអរ​ទៅ​តាំង សូម​ធ្វើ​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត បើ​មិន​ដូច្នេះ​អាច​នឹង​មាន​ការឆ្លង​ចរន្ត បណ្តាលអោយមាន​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ជាមិនខាន ។​

​បច្ចុប្បន្ន សព​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ រក​ក្រុម​គ្រួសារ ឲ្យមក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×