វេជ្ជបណ្ឌិតកាណាដា រាប់រយនាក់ បានរួមគ្នាចុះហត្ថលេខាលើញ្ញតិមួយដើម្បីប្រឆំងនឹងការផ្តួចផ្តើមសំណើរ តម្លើងប្រាក់បៀវត្សរ៍ពីសំណាក់បណ្តាស្ថាប័នពាក់ព័ន្ធ ព្រោះតែប្រាក់ខែពួកគេវាខ្ពស់ពេកហើយ។
តាម CNBC នៅថ្ងៃ ២៥ កុម្ភៈ វេជ្ជបណ្ឌិតចំនួន ៥០០នាក់ និងនិសិត្សវេជ្ជសាស្ត្រ ១៥០នាក់ នៅកាណាដា បានមូលមតិគ្នាចុះហត្ថលេខាក្នុងញត្តិមួយដើម្បីប្រឆាំងនឹងការសម្រេចបង្កើនបៀវត្សរ៍ដល់ពួកគេ។
“យើងខ្ញុំ បណ្តាវេជ្ជបណ្ឌិត នៅ Quebec អ្នកដែលមានជំនឿលើប្រព័ន្ធសាធារណៈប្រឆាំងនឹងការសម្រេចបង្កើនបៀវត្សរ៍ ដែលសម្ព័ន្ធសមាគមន៍សុខាភិបាលកាណាដាធ្វើការចរចា។ ខ្ទង់ប្រាក់តម្លើងទាំងនេះ ធ្វើឲ្យយើងខ្ញុំស្លុតចិត្ត ព្រោះថា បណ្តាគិលានុប្បយិកា បុគ្គលិកសុខាភិបាល និងអ្នកជំនាញការកំពុងត្រូវប្រឈមមុខជាមួយលក្ខខ័ណ្ឌការងារដ៏លំបាកលំបិន។ ក្នុងពេលនោះដែរអ្នកជំងឺត្រូវប្រឈមមុខនឹងស្ថានភាពខ្វះខាតឱកាសបានទទួលនូវសេវាសុខាភិបាលសំខាន់ៗ ព្រោះតែការកាត់បន្ថយថវិកានាបណ្តាឆ្នាំមុននេះ ក៏ដូចជាការប្រមូលផ្តុំសិទ្ធិអំណាចរបស់ក្រសួងសុខាភិបាល។ របស់តែ១គត់ ដែល “ពុំរងទទួលការចម្លងរោគនេះ” គួរតែជាការកាត់បន្ថយប្រាក់បៀវត្សរ៍របស់យើងខ្ញុំ” នេះជាខ្លឹមសារនៃញត្តិខាងលើ។
គួរកត់សម្គាល់ថា ៖ ប្រព័ន្ធព្យាបាលសារធារណៈនៅកាណាដា ប្រតិបត្តិការតាមទម្រង់ផ្គត់ផ្គង់សេវាសុខភាពតាមតម្រូវការរបស់អ្នកជំងឺ ពុំមែនផ្អែកលើសមត្ថភាពទូទាត់របស់ពួកគេទេ។ អាស្រ័យហេតុនេះឯងទើបវេជ្ជបណ្ឌិតទូទៅ ២១៣ នាក់, វេជ្ជបណ្ឌិតឯកទេស ១៨៤ នាក់, វេជ្ជបណ្ឌិតផ្នែកព្យាបាលក្នុងពេទ្យ ១៤៩ នាក់, និងនិស្សិតវេជ្ជសាស្ត្រ ១៦២ នាក់, ប៉ងប្រាថ្នាទុកខ្ទង់ប្រាក់ដែលចង់តម្លើងបៀវត្សរ៍ឲ្យពួកគេ ត្រូវបានយកទៅប្រើប្រាស់ក្នុងប្រព័ន្ធសុខាភិបាលសាធារណៈវិញ។
CNBC បានដកស្រង់ខ្លឹមសារញ្ញតិឲ្យដឹងបន្ថែមទៀតថា ៖ យើងខ្ញុំជឿជាក់ថា វិធីសម្របសម្រួលថវិកានៃប្រព័ន្ធសុខាភិបាល Quebec គឺទុកសម្រាប់បង្កើនការថែទាំសុខភាពពលរដ្ឋនិងឆ្លើយតបតម្រូវការរបស់អ្នកជំងឺដោយពុំបង្ខំដល់ភ្នាក់ងារសុខាភិបាលឲ្យធ្វើការរហូតដល់ខ្សោះកម្លាំងនោះទេ។
ក្នុងរបាយការណ៍របស់វិទ្យាស្ថានព័ត៌មានសុខាភិបាលកាណាដា ដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីខែកញ្ញា ២០១៧ ប្រាក់បៀវត្សរ៍ជាមធ្យមសម្រាប់វេជ្ជបណ្ឌិតម្នាក់ 260.924 USD វេជ្ជបណ្ឌិតគ្រួសារគឺ 211.717 USD និងវេជ្ជបណ្ឌិតវះកាត់ 354.915 USD ក្នុង១ឆ្នាំ ប៉ុន្តែនេះទើបជាប្រាក់បៀវត្សរ៍ប៉ុណ្ណោះ ពុំទាន់គិតដល់ខ្ទង់ប្រាក់បន្ថែមពេលពួកគេធ្វើប្រតិបត្តិការវះកាត់៕ ចន្ទ្រា