Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃ​អង្គារ ទី​២៧ ខែមេសា ឆ្នាំ ២០២១

ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ ៦១​។​
-​សូម​ខ​មិន​លេខ ៦៨៩ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត ពង្ស​ទេវតា​ប្រុស ធាតុទឹក រាសី​ធ្លាក់​ស្រុតចុះ ។ លោកអ្នក​អាច​ជួបនឹង​គ្រោះភ័យ​ជាយថាហេតុ​ដោយសារតែ​ការធ្វេសប្រហែស​ដោយ​ប្រការ​ណាមួយ ដូច្នេះ​មិន​គប្បី​ធ្វើដំណើរ​ទៅ​ទី​ឆ្ងាយ​ដែល​ពុំ​ចាំបាច់​ឡើយ ព្រោះ​មាន​សត្រូវ​ប៉ង​យាយី​ធ្វើអោយ​រំខាន​។ បើជា​អ្នក​ប្រកប​មុខ​រកស៊ី​ជួញដូរ​វិញ ថ្ងៃនេះ​មិនគួរ​ចាប់ផ្តើម​ប្រញាប់​ដាក់ទុន​ពេក​ទេ​។ ចំពោះ​បញ្ហា​គូស្នេហ៍​ច្រើន​ចាប់កំហុស​គ្នា​ទៅវិញទៅមក​៕

ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥ និង​លេខ ៦៦ ។​
-​សូម​ខ​មិន ៨៨៨ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ ពង្សមនុស្ស​ប្រុស ធាតុដី រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វីមួយ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​មាន​រឿងរ៉ាវ​ចម្រូងចម្រាស់​កើតមានឡើង​ណាស់ ក្រៅពីនេះ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​បង្ករឿង​ថ្នាំងថ្នាក់​ច្រើន ដូច្នេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជាការ​ប្រពៃ​។ ចំពោះ​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​ចិញ្ចឹម​ឆ្នាំងបាយ​រស់​។ ចំណែក​បញ្ហា​សេ្ន​ហាក​ម្លោះ​ក្រមុំ​មិនមាន​ការ​ជឿនលឿន​ទៅមុខ​ទេ​៕

ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក ដល់​ម៉ោង ៥​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២៧ និង​លេខ​៤៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​លុយ​ចូល​ហូរហៀរ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ខ្ពស់ត្រដែត​។ លោកអ្នក​នឹងមាន​សំណាង​បានទទួល​របស់​ថ្មីថ្មោង​ដែល​ខ្លួន​មិន​ធ្លាប់មាន ប៉ុន្តែ​ក្នុងនោះ​ក៏ត្រូវ​ប្រយ័ត្ន​មនុស្ស​សម្បុរ​ស​អោយ​ទុក្ខទោស​ផងដែរ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​អ្នក​គួរអោយ​រាំងស្ទះ​នោះទេ​និង​ចេះតែ​រីកចម្រើន​ទៅមុខ​ផងដែរ​។ ចំណែក​សេចក្តីស្នេហា​គូស្នេហ៍​រីករាយ​រកគ្នា​ធម្មតា​ទេ​៕

ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ ៦៩​។​
-​សូម​ខ​មិន​លេខ ១១១ ដើម្បី​យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ល្អ​ជាធ​ម្យ​ម​។ បញ្ហា​ផ្លូវចិត្ត​មិនសូវ​សប្បាយរីករាយ​ប៉ុន្មាន​ទេ​នៅក្នុង​ថ្ងៃនេះ ហើយ​បើ​លោកអ្នក​ចង់​ទទួលផល​ពី​ការងារ​នោះ​លុះត្រាតែ​លោកអ្នក​មានចិត្ត​អំណត់​ព្យាយាម​និង​បូជា​ពេលវេលា​ច្រើន​ផង​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ការជួញដូរ​នៅ​ទីជិត​ពុំ​សូវ​ជា​បាន​កាក់កប​ទេ គឺ​ទាល់តែ​ចេញទៅ​ជួញ​នៅឯ​ទី​ឆ្ងាយ​ទើប​ល្អ​និង​សមប្រកប នៅថ្ងៃនេះ​បើទោះបីជា​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ គប្បី​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ជាពិសេស​អ្នក​ចេញទៅ​ប្រកបការងារ​នៅឯ​តាម​ខេត្ត​ឬ​តំបន់​ឆ្ងាយ​ពី​ផ្ទះសម្បែង ពីព្រោះ​លោកអ្នក​ងាយ​មាន​ក្រុមមនុស្ស​បៀតបៀន​យាយី​ក្នុង​ក្តី​បំណង​អាក្រក់​ដើម្បី​ដណ្តើម​ផលប្រយោជន៍​អ្វីមួយ​ពី​អ្នក​។ ចំណែក​បញ្ហា​គូស្នេហ៍​ក​ម្លោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ ហើយ​ត្រូវ​មក​ខ្លោចផ្សា​អស់​មួយជីវិត​៕

ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង ៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១៩ និង​លេខ ២៩​។​
-​សូម​ខ​មិន​លេខ ៨៩៩ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង ពង្ស​ទេវតា​ប្រុស ធាតុមាស រាសី​ល្អ​ជាធ​ម្យ​ម​។ ក្នុងថ្ងៃនេះ​លោកអ្នក​មាន​ផល​លាភ​រីកដុះដាល​ខ្លះ ដូច្នេះ​ចូរ​ទទួលយក​ចុះ​ព្រោះថា​នេះ​ជា​លាភ​ផល​ស្របតាម​យីអ៊ុន​ហើយ ប៉ុន្តែ​ទន្ទឹមនឹងនេះ​លោកអ្នក​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការធ្វើ​ចរាចរណ៍​ផងដែរ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​លោក​អ្នកនឹង​ទទួលបាន​ប្រាក់ចំណេញ​កាក់កប​គ្រាន់បើ​ជាង​មុន​ផង​។ ចំពោះ​បញ្ហា​ស្នេហា​គូស្នេហ៍​តែងតែ​រីករាយ​ជាធម្មតា​ដូចគ្នា​៕

ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក​ដល់​ម៉ោង ៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​បៃតង និង​ពណ៌​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​សំពៅ​ហ្លួង​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ឃើញថា​មានការ​ចម្រើន​លូតលាស់​ទៅមុខ​និង​មាន​ការជួយជ្រោមជ្រែង​ពី​អ្នកដទៃ​មួយចំនួន​ផង នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​អាក្រក់​ចូលមក​យាយី​គប្បី​ប្រឹងប្រែង​ដោះស្រាយ​ទើប​បញ្ហា​មួយចំនួន​មិន​ធ្លាក់​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែមទៀត​។ ចំពោះ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ខ្លះ​ក្នុង​ការរកចំណូល ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ទៀតផង​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​តែលតោល​និង​មានការ​ខ្វាយខ្វល់​ពី​ជីវិត​អនាគត​របស់ខ្លួន​រាប់រយ​ជំពូក​៕

ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៧​ព្រឹក ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ទឹកក្រូច និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៩​។​
-​សូម​ខ​មិន​លេខ ៧៨៩ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី ពង្ស​ទេវតា​ស្រី ធាតុភ្លើង រាសី​ឡើង​ខ្ពស់​។ លោកអ្នក​នឹង​ជួប​ការងារ​រៀបរយ​ល្អ​ណាស់ ជាពិសេស​លោកអ្នក​មាន​ការ​ឈ្លាសវៃ​ក្នុងការ​បំពេញការងារ​ផ្សេងៗ​ដែល​ធ្វើអោយ​លោកអ្នក​ទទួលផល​សម្រេច​តាម​គោលដៅ​ផង​។ ចំណែក​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ អាចមាន​គេ​មក​បបួល​ដាក់ទុន​រកស៊ី​ជាមួយ​ផង ដូច្នេះ​លោកអ្នក​គួរតែ​ប្រថុយ​ចុះ​ព្រោះ​មិន​ខកបំណង​ទេ​។ រីឯ​បញ្ហា​គូស្នេហ៍​រស់នៅ​ជាមួយគ្នា​ប្រកបទៅដោយ​ភាព​ផ្អែមល្ហែម​៕

ឆ្នាំមមែ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​បៃតង និង​ពណ៌​ប្រផេះ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២០ និង​លេខ ៦៦​។​
-​សូម​ខ​មិន​លេខ ១២៣ យក​លាភ​សម្បត្តិ​ឧកញ៉ា​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ ពង្ស​ទេវតា​ស្រី ធាតុមាស រាសី​ល្អ​ជាធ​ម្យ​ម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ ពិសេស​លោកអ្នក​ងាយ​កើតរឿង​ចម្រូងចម្រាស​ទៀ​ត​ផង​។ បើ​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ថ្ងៃនេះ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់បើ ហើយ​បើ​ចង់​ទិញ​កន្លែង​លក់ដូរ​ឬ​ចង់​ប្តូរ​ទីកន្លែង​លក់ដូរ​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​ក៏​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំវក​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ​៦៩​។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក ពង្សយក្ស​ប្រុស ធាតុដែក រាសី​ធ្លាក់​ស្រុតចុះ​។ លោកអ្នក​នឹង​ជួប​រឿងអាស្រូវ​ដោយ​ការរំខាន​ដោយសារតែ​ការបំពេញ​តួនាទី​មិនបាន​គិតគូរ​អោយបាន​ដិតដល់ ធ្វើអោយ​សហការី​និយាយដើម ហើយ​បើ​លោក​អ្នកជា​ស្ត្រីភេទ​វិញ​នោះ​មិនគួរ​អោយ​ដើរ​រហេតរហូត​ម្នាក់ឯ​ង​ទេ គួរតែ​ខ្នះខ្នែង​រិះរក​សម្ងំសុខ​ល្អ​ជាង​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ មិនមាន​ការរីកចម្រើន​ឡើង​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​អោយបាន​ត្រឹមត្រូវ ហើយ​មិនត្រូវ​ខ្ជះខ្ជាយ​ដៃ​ធំ​ឡើយ ក្រែង​ជួប​វិបត្តិ​ថវិការ​ណាមួយ​ឡើង​នៅ​គ្រា​ខាងមុខ​។ រីឯ​សម្ព័ន្ធ​ស្នេហា​នៅក្នុង​ចិត្តច្រើន​តែងមាន​ការ​មួរ​ម៉ៅ​ដាក់គ្នា​៕

ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង ៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​លឿង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៥៨ និង​លេខ ៤៩​។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​អភិជន នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា ពង្សយក្ស​ប្រុស ធាតុដែក រាសី​ល្អ​បង្គួរ​។ រាល់​ការបំពេញភារកិច្ច​នៅក្នុង​ថ្ងៃនេះ​មាន​សភាព​រលូន​ទៅមុខ​ដូច​សព្វដង ប៉ុន្តែ​ក្នុងនោះ​ក៏​ទាមទារ​អោយ​លោកអ្នក​មានការ​ប្រឹងប្រែង​ខ្លាំង​បន្តិច​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ប្រាក់កម្រៃ​បានមក​កាក់កប​គ្រាន់បើ​អាចអោយ​លោកអ្នក​សន្សំទុក​បាន​ខ្លះៗ​ទៀតផង​។ រីឯ​មនោសញ្ចេតនា​ស្នេហា​ការចេះ​យល់ចិត្ត​គ្នា​ជា​វិធី​ល្អ​បំផុត​៕

ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ​៦១​។​
-​សូម​ខ​មិន​លេខ ៦៦៦ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វា​យ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នា​ច ពង្សយក្ស​ស្រី ធាតុដី រាសី​ធ្លាក់​ស្រុតចុះ​។ លោកអ្នក​នឹង​ជួប​នូវ​ការក្តៅក្រហាយ​ដោយសារតែ​ក្រុមគ្រួសារ​បង្កឡើង​បណ្តាលអោយមាន​ការខាតបង់​ទ្រព្យសម្បត្តិ​មួយចំនួន​ទៀតផង​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​នឹងមាន​មនុស្ស​មិន​ស្មោះត្រង់​មក​ឆបោក​យក​ទំនិញ​ទទេៗ ដូច្នេះ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។ រីឯ​បញ្ហា​ស្នេហា​ច្រើនតែ​សង្ស័យ​គ្នា​ទៅវិញទៅមក​៕

ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​សំណាង​គឺ​លេខ ១១ និង​លេខ ៦១​។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ ពង្សមនុស្ស​ស្រី ធាតុទឹក រាសី​ឡើង​ខ្ពស់ត្រដែត​។ រាល់​សេចក្តីប្រាថ្នា​ទាំងឡាយ​ដែល​លោកអ្នក​ចង់​ពឹងពាក់​អ្នកមាន​បុណ្យ​សក្តិ​ខ្ពស់​ដើម្បី​ផលប្រយោជន៍​អ្វីមួយ​នោះ​គឺ​ពិតជា​អាច​ទទួលបាន​ជោគជ័យ​ជាទី​គាប់ចិត្ត​នៅក្នុង​ថ្ងៃនេះ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ មាន​អតិថិជន​ថ្មី​ចាស់​ទាក់ទង​ច្រើន ធ្វើអោយ​មុខរបរ​របស់លោក​អ្នក​រីកលូតលាស់​ទៅមុខ​។ រីឯ​សម្ព័ន្ធ​ស្នេហា​គូស្នេហ៍​មានតែ​ភាព​ផ្អែមល្ហែម និង​បើ​នៅ​លីវ​វិញ​លោក​អ្នកនឹង​ជួប​មនុស្ស​ជាទី​ពេញចិត្ត​ទៀតផង​៕​

×