Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​បាន​ងើបឡើង​មកវិញ​

បន្ទាប់ពី​មានការ​ធ្លាក់​ចុះក្រោម ១០០​លាន​រៀល រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​រួចមក យើង​សង្កេតឃើញថា​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប កាលពី​ថ្ងៃ​ម្សិលមិញ​នេះ បាន​ងើបឡើង​មកវិញ​ដល់ ១៧៣,១៩ លាន​រៀល ហើយ​ក្នុងនោះ ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) បាន​នាំមុខគេ ដោយមាន​ចំណែក​ប្រមាណ ៤៤% នៃ​ទំហំ​សរុប​។​

ទន្ទឹមនឹងនេះ ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា​(​ផ​.​ម​.​ក​.) មាន​កំណើន ០,៣៣% បន្ថែមទៀត ដែល​បិទ​នៅ ៦៤៣,៦៩ ពិន្ទុ​។ ភាគហ៊ុន​ចំនួន បី រួមមាន រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ PPSP និង​អេស៊ីលីដា (ABC) មានការ​កើនឡើង រហូតដល់​ថ្លៃ ៦.៦៤០៛ ១.៨៨០៛ និង ១៦.៧៨០៛ រៀង​គ្នា ដោយមាន​ចន្លោះ​កំណើន​ពី ១០៛ ទៅ ៦០៛ ក្នុង​មួយ​ហ៊ុន​។ ភាគហ៊ុន​ទាំង ៤ ដែល​នៅសល់​គឺ​រក្សា​ថ្លៃថេរ​ដដែល ដែល​ភាគហ៊ុន​របស់​ហ្ក្រេ​ន​ធ្វី​ន (GTI) បាន​បិទ​នៅ ៤.២០០៛ កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) នៅ ១៣.០២០៛ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) នៅ ១៣.០០០៛ និង​ផេស​ថិ​ក (PEPC) នៅ ៣.០៦០៛៕​

រក្សាសិទ្ធិដោយ ៖ CEN

×