Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនគួរឲ្យជឿទេ ! ស្មានមិនដល់នារីស្រស់ស្អាតម្នាក់ សម្រេចបញ្ចប់ជីវិតទាំងវ័យក្មេងបែបនេះសោះ ខណៈបងប្អូនបានត្រឹមបង្ហោះសារយ៉ាងក្តុកក្តួលថា…

ភ្នំពេញ ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើន ពិតជាបានយល់ច្បាស់រួចហើយ ពីជំងឺបាក់ទឹកចិត្ត (Depression) ដែលគេតែងកត់សម្គាល់ឃើញថាកើតឡើងជាពិសេសទៅលើមនុស្សស្រីភាគច្រើនក្នុងចំណោមយុវវ័យតែម្តង។

ជាក់ស្តែង នាពេលថ្មីៗនេះ មហាជនបាននាំគ្នាសោកស្តាយ និងចែករំលែកតៗគ្នាយ៉ាងច្រើន អំពីករណីនារីរូបស្រស់ស្អាតម្នាក់ បានបញ្ចប់ជីវិតខ្លួនឯងទាំងនៅវ័យក្មេង ដោយសារតែមានជំងឺបាក់ទឹកចិត្ត ដែលធ្វើឲ្យអ្នកខ្លះរហូតលាន់មាត់ថា ពិតជាគួរឲ្យខ្លាចចំពោះឃាតករលាក់មុខនេះខ្លាំងណាស់។

ជុំវិញករណីដ៏មិននឹកស្មានមួយនេះផងដែរ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Ly Chhorng បានបង្ហោះឲ្យរូបនារីរងគ្រោះ និងភ្ជាប់សារយ៉ាងក្តុកក្តួឡថា៖ «ជំងឺបាក់ទឹកចិត្តរាំរៃ(អាចលេីសពី៦ខែឡេីង) តែងតែវាយលុកទៅលេីយេីងតាមរូបភាពផ្សេងៗគ្នា មិនថាក្មេងចាស់ប្រុសស្រីនោះទេ ហេីយមានសភាពពេលខ្លះមេីលទៅសភាពធម្មតាដែលយេីងមិននឹកស្មានដល់! យ៉ាងណាមិញសូមចូលរួមសោកស្តាយផង ប្អូនជីដូនមួយខ្ញុំអេីយ សូមទៅអោយបានសុខ»។

គួរចែករំលែកឲ្យដឹងផងដែរថា ជំងឺបាក់ទឹកចិត្ត (Depression) គឺបណ្តាលមកពីកក្តាជាច្រើន ក្នុងនោះដូចជា៖ ការថយចុះ ឬការបាត់បង់ការគាំទ្រពីសង្គម, មានប្រវត្តិប៉ះទង្គិចផ្លូវចិត្ត, ទទួលការតានតឹងក្នុងចិត្តខ្លាំង និងរ៉ាំរ៉ៃ, ការចិញ្ចឹមឪពុកម្តាយមិនបានល្អ, បាត់បង់ឪពុក ឬម្តាយ ក្នុងវ័យកុមារភាព និងធ្លាប់ឈឺចាប់ពីការរំលោភបំពានផ្លូវកាយ ឬ ផ្លូវភេទ ពីវ័យកុមារ ជាដើម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×