ភ្នំពេញ ៖ កំណើនបន្ថែម ០,៣៤% នៅថ្ងៃអង្គារនេះ បានធ្វើឱ្យសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា ឈានដល់៦៤៥,៨៥ពិន្ទុ ដែលជាពិន្ទុខ្ពស់បំផុតលំដាប់ទីពីររាប់ចាប់ពីថ្ងៃជួញដូរដំបូងនៃឆ្នាំ២០២១មក។
ទន្ទឹមនឹងនេះ ទំហំជួញដូរភាគហ៊ុនសរុប ក្នុងថ្ងៃអង្គារម្សិលមិញនេះ ក៏បានបង្ហាញពីកំណើនប្រមាណ ៧៣% ផងដែរ ដោយបានបិទនៅ ២៩៨,៧៩ លានរៀល។
ភាគហ៊ុនចំនួន ៤ បង្ហាញកំណើនថ្លៃចន្លោះពី ២០៛ ដល់ ១០០៛ ក្នុងមួយភាគហ៊ុន ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) បានបិទនៅថ្លៃ ៦.៦៦០៛ ហ្គ្រេនធ្វីន (GTI) នៅ ៤.៣០០៛ កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) នៅ ១៣.១០០៛ និងអេស៊ីលីដា (ABC) នៅថ្លៃ ១៦.៨៤០៛។
ភាគហ៊ុនផេសថិក (PEPC) បានថយចុះ ១០៛ មកត្រឹម ៣.០៥០៛។ ចំណែកភាគហ៊ុនដែលនៅសល់ ២ ទៀត រួមមាន តំបន់ស្វយ័តក្រុងព្រះសីហនុ (PPSP) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានរក្សាថ្លៃថេរដដែលត្រឹម ១.៨៨០៛ និង ១៣.០០០៛ រៀងគ្នា៕
រក្សាសិទ្ធិដោយ៖CEN