Monday, June 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវ ម៉ៅ ចំណាន ឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារ ដល់សាលារាជធានីភ្នំពេញ

រាជធានីភ្នំពេញ (ប្រទេសកម្ពុជា) ៖ ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជាបានធ្វើការបិទខ្ទប់ជាលើកដំបូងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩។ កំលុងពេលដែលករណីវិជ្ជមានកំពុងកើនឡើងជាលំដាប់ ការបិទខ្ទប់នេះគឺពិតជាចាំបាច់ណាស់ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋយើង។ ស្របពេលនេះដែរ ការផ្លាស់ប្ដូរទាំងនេះបានកើតជាផលរំខានទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើន។

អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា៖ «ខ្ញុំនិងភរិយាខ្ញុំ ចំណាន បានឃើញនិងឮពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរនៃការបិទខ្ទប់នេះ ហើយពួកយើងយល់ច្បាស់ពីផលលំបាកនេះ។ ខ្ញុំនិងគ្រួសារនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយសហគមន៍របស់យើង។»

ជាផ្នែកមួយនៃជំនួយនេះ អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារបានឧបត្ថម្ភថវិកាចំនួន ៥ ម៉ឺនដុល្លារ ទៅដល់ សាលារាជធានីភ្នំពេញ ដើម្បីរៀបចំជំនួយបន្ទាន់ចាំបាច់នានា។

អ្នកឧកញ៉ា គិត ម៉េង ក៏បានមានប្រសាសន៍បន្ថែមថា៖ «នេះគឺជាពេលវេលារបស់យើង ដើម្បីរួបរួមគ្នានិងប្រើប្រាស់ស្មារតីសហគមន៍របស់យើងដើម្បីជួយគ្នាទៅវិញទៅមក។ ភាពអត់ធ្មត់និងជំនឿជឿជាក់នឹងជួយពួកយើងឲ្យរួចផុតពីសមរភូមិនេះ។»

សាមគ្គីភាពជាតិគឺជាការជួយគ្នាទៅវិញទៅមកក្នុងកំលុងពេលវេលាដ៏លំបាក ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

×