Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ អាចចូលលេងកម្សាន្តឡើងវិញ នៅតំបន់រមណីយដ្ឋាននានាក្នុងខេត្តកែប តែត្រូវអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាល

ហើយដោយឡែក ប្រជាពលរដ្ឋ ដែលចាកចេញពីខេត្ត ទៅធ្វើការនៅតំបន់ផ្សេង ក៏អាចត្រឡប់មកវិញបានផង ដែរ លើកលែងតែអ្នក ដែលមកពីតំបន់បិទខ្ទប់ ចាំបាច់ត្រូវធ្វើចត្តាឡីស័កជាមុនសិន។ ចំពោះប៉ុស្តិ៍គោលដៅប្រចាំការ តាមព្រំប្រទល់ខេត្តទាំង៦គោលដៅ នៅរក្សាដដែល។

ខេត្តកែប ៖ ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្ដីពីបញ្ចប់ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញចូលភូមិសាស្ត្រខេត្តមួយ ទៅខេត្តមួយ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ខេត្តកែប បានប្រកាសបើកទទួលភ្ញៀវទេសចរឡើងវិញ ដោយអនុវត្តន៍វិធានរបស់ក្រសួងសុខាភិបាល។

បើតាមឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រកាសដល់ភ្ញៀវទេសចរ ដែលមិនមែនស្ថិតនៅតំបន់បិទខ្ទប់ អាចមកលេងកម្សាន្តនៅខេត្តកែបបាន ដោយយោងតាមស្មារតីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល តែគ្រប់អាហារដ្ឋាន និងភោជនីយដ្ឋាននានា ដែលមានទីតាំងលក់ដូរផ្សេងៗនៅក្នុងខេត្តកែប ត្រូវអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាបាល។ បច្ចប្បន្នខេត្តកែប មានអ្នកជំងឺកូវីដ១៩ចំនួន៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកែប ហើយក្នុងនោះក៏បានអ្នកជំងឺកូវីដ១៩ ២នាក់ផ្សេងទៀត បានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យហើយដែរ។

គួបញ្ជាក់ថា ខេត្តកែប ជាខេត្តជាមួយ ដែលស្អាតជាងគេ និងភាពទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកទស្សនាព្រមទាំងមានភាពល្បីល្បាញជាងគេនៅក្នុងប្រទេសកម្ពុជា។ ខេត្តកែបជាខេត្ត ដែលសម្បូរទៅដោយតំបន់ទេស ចរណ៏និងមានរមណីដ្ឋានជាច្រើនកន្លែង ដែលអាចទាក់ទាញភ្ញៀវទេសចរ ឲ្យមកទស្សនាលំហែរកាយនាចុងសប្តាហ៏ ឬនៅថ្ងៃបុណ្យជាតិនានាផងដែរ។ក្នុងនោះតំបន់ទេសចរណ៏ រួមមានដូចជា៖ កោះទន្សាយ ភ្នំសសៀរ សួនមេអំបៅ និងភ្នំវល្លិ៍ជាដើម៕រក្សាសិទ្ធិដោយ៖CEN

×