Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) កើន​ដល់​ថ្លៃ​ដែន​កំណត់​ខ្ពស់បំផុត​ប្រចាំថ្ងៃ​

ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ PPAP កាលពី​ថ្ងៃ​ម្សិលមិញ​នេះ បាន​កើន​ដល់​ថ្លៃ​ដែន​កំណត់​ខ្ពស់បំផុត​ប្រចាំថ្ងៃ​នៅ​១៤.៤០០៛ ដោយមាន​កំណើន​១.៣០០៛​ក្នុង​មួយ​ហ៊ុន​។​

ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) អេស៊ីលីដា (ABC) និង​ផេស​ថិ​ក (PEPC) ក៏បាន​បិទ​ជាមួយនឹង​កំណើន ១០៛ ២០៛ និង ៣០៛ រៀង​គ្នា មកដល់ ១.៨៩០៛ ១៦.៨៦០៛ និង ៣.០៨០៛ ផងដែរ​។​
​ទន្ទឹមនឹងនេះ ភាគហ៊ុន​ហ្ក្រេ​ន​ធ្វី​ន (GTI) បាន​ថយចុះ ២០៛ មក​ត្រឹម ៤.២៨០៛​។ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) បាន​រក្សា​ថ្លៃថេរ​ដដែល​ត្រឹម​ម៉ោង​បិទ​ផ្សារ​ថ្ងៃនេះ​។ ស​ន្ទ​ស្សន៍ ផ​.​ម​.​ក​. បាន​កើនឡើង ០,៣៨% ទៀត មកដល់ ៦៤៨,៣៣ ពិន្ទុ​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ១៩៧.៩២ លាន​រៀល​៕​

រក្សាសិទ្ធិដោយ ៖ CEN

×