Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំង​ផ្សារ​រក្សាគម្លាត​សង្គម ត្រូវបាន​បង្កើតឡើង សម្រាប់​ឲ្យ​អាជីវករ​លក់ដូរ ក្នុង​មូលដ្ឋាន​ដែល​បិទ​ខ្ទប់​

ភ្នំពេញ ៖ ផ្សារ​នេះ​ជា​គំរូ​មួយ​សម្រាប់​យកទៅអនុវត្ត​នូវ​ទីតាំង​ផ្សេងៗ​ទៀត នៅក្នុង​អំឡុង​នៃ​ការបិទ​ខ្ទប់​។ ផ្សារ​របៀបនេះ ត្រូវបាន រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប​ង្កេី​ត​ឡើង​សម្រាប់​ឲ្យ​អាជីវករ​ធ្វើការ​លក់ដូរ ដែលមាន​ការ​គូស​គំនូស​រក្សា​គម្លាត ដេី​ម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។​

ទីតាំង​ផ្សារ​លក់ដូរ​រក្សា​គម្លាត​នេះ ស្ថិតនៅ​លេី​ដង​មហាវិថី​ចោមចៅ (​ផ្លូវ​វេ​ង​ស្រេង​) ដោយមាន​ចំនួន​ពីរ​ទីតាំង គឺទីតាំង​ទី​១ នៅមុខ​ផ្សា​រកា​រណា​ឌី​យ៉ា ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​ទី​១ ខ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​តាំងទី​២ នៅមុខ​ក្រុមហ៊ុន ម៉ូតូ​ហុងដា ក្នុង​សង្កាត់​ចោមចៅ​ទី​១ ជាប់​ព្រំប្រទល់​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​អាជ្ញាធរ​មូលដ្ឋាន បានឱ្យដឹងថា ក្នុងខណ្ឌពោធិ៍សែន​ជ័យ​នេះ គឺតំបន់​ផ្សារត្រូវបានបិទចំនួន ១៨​ទីតាំង ហើយ​រដ្ឋបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បានសម្រេច​ប​ង្កេី​ត​ផ្សារ​រក្សារ​គម្លាត​នេះឱ្យ​បងប្អូនអាជីវករលក់បន្លែ ត្រី សាច់ និង​អនុញ្ញាតឲ្យដាក់លក់នៅតាមបណ្តោយដងផ្លូវ​ខាង​លេី​នេះ ដោយមានគូសគំនូស និង​រក្សាគម្លាតបានយ៉ាងត្រឹមត្រូវ​៕​

រក្សាសិទ្ធិដោយ ៖ CEN

×