ភ្នំពេញ ៖ ដោយអនុវត្តតាមច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩ ម្ចាស់ក្រុមហ៊ុម រោងចក្រ សហគ្រាស និងត្រូវរងផាកពិន័យ ខណៈដែលបង្ខំឲ្យកម្មករ និយោជិត ចេញពីតំបន់ក្រហម ឬតំបន់លឿងទុំ ទៅធ្វើការ។
ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ ក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ បានឲ្យដឹងថា យោងទៅតាមសេចក្តី សំរេចលេខ០៥៤ ពិកជាបានអនុញ្ញាតឲ្យរោងចក្រសហគ្រាស ក្រុមហ៊ុនដែលស្ថិតនៅតំបន់លឿង អាចចាប់ផ្តើម សកម្មភាពរបស់ខ្លួននៅថ្ងៃទី ២៩ខែមេសាឆ្នាំ២០២១ ក៏ប៉ុន្តែមិនអនុញ្ញាតឲ្យកម្មករនិយោជិត រួមទាំងម្ចាស់រោងចក្រ-សហ គ្រាស ឬក៏រដ្ឋបាល ដែលកំពុងរស់នៅតំបន់ក្រហម និងតំបន់លឿងទុំ ចេញពីកន្លែងស្នាក់នៅនោះទេ។

អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ថា សុំឲ្យម្ចាស់រោងចកហរសហគ្រាសបញ្ឈប់ការហៅទូរស័ព្ទ ឬជូនដំណឹងទៅ បុគ្គលិក ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម ឬតំបន់លឿងទុំ ចេញពីកន្លែងរស់នៅឲ្យសោះ ព្រោះការបង្ខំ អ្នកដែលកំពុងរស់ នៅតំបន់ក្រហម ឬតំបន់លឿងទុំ ចេញពីកន្លែងស្នាក់នៅ គឺជាការល្មើសទៅនឹងសេចក្តីសម្រេចលេខ០៥៤ ហើយក៏ល្មើស ច្បាប់ស្តីពីការគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ១៩ នឹងជំងឺកាចសាហាវផ្សេងទៀតដែរ។

ឯកឧត្តម បន្តថា សុំបញ្ឈប់នូវការបង្ខំនេះ ហើយសុំចាប់ផ្តើមសកម្មភាពអាជីវកម្មរបស់ខ្លួន ជាមួយនិងចំនួនកម្មករ និយោជិត ដែលស្ថិនៅតំបន់លឿងដូចគ្នា។ បើនៅតែបន្តបង្ខំកម្មករមឬនិយោតឲ្យចេញពីតំបន់ក្រហម ឬលឿងទុំ គឺសាម៉ីជននីមួយៗ គឺអាចប្រឈមទៅនឹងការពិន័យចំពោះមុខអាជ្ញាធរ ហើយក្រសួងការងារអាចពិន័យទៅលើ រោងចក្រ សហគ្រាស ទាំងឡាយ ណាដែល មានភស្តុតាងច្បាស់ថា បានបង្ខំកម្មករនិយោជិត ដែលរស់នៅតំបន់ក្រហម និងតំបន់លឿងទុំឲ្យចេញទៅធ្វើការ។

ឯកឧត្តម ហេង សួរ សង្ឃឹមថា បងប្អូនកម្មករ-និយោជិតដែលកំពុងរស់ នៅតំបន់ក្រហម និងតំបន់លឿងទុំ ក៏អាចឈ្វែងយល់ ហើយត្រូវច្បាស់ខ្លួនឯងថា មិនត្រូវចេញពីតំបន់ក្រហម និងតំបន់លឿងទុំ ឡើយ បើទោះបីជាមានការបង្ខំពីម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ដែលនឹងផ្តើមអាជីវកម្មឡើងវិញ បើសិន ជាម្ចាស់ក្រុមហ៊ុន រោងចក្រសហគ្រាសបញ្ឈប់ ដោយមូល ហេតុ ដែលយើងមិនអាចចេញទៅធ្វើការងារបាន សុំប្តឹងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺក្រសួង នឹងចុះ ទៅដោះស្រាយ ហើយបង្ខំ ឲ្យម្ចាស់រោងចក្រសហគ្រាសទាំងអស់នោះ ទទួលយកកម្មករ និយោជិតរបស់ខ្លួនចូលធ្វើ ការងារឡើងវិញ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




