Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមហិរញ្ញវត្ថុ CAFT និងអង្គភាពបណ្ដាញនវានុវត្តហិរញ្ញវត្ថុអាស៊ាន ចុះMOU ដើម្បីអភិវឌ្ឍវិស័យ ធនាគារនៅកម្ពុជា

ភ្នំពេញ៖ សមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) និងអង្គភាពបណ្ដាញនវានុវត្តហិរញ្ញវត្ថុអាស៊ាន (ASEAN Financial Innovation Network-AFIN) បានចុះអនុស្សរណៈយោគយល់គ្នា The Application Programming Interface Exchange Platform (APIX) តាមរយៈប្រព័ន្ធអនឡាញ ដោយបានការអញ្ជើញចូលរួមជាអធិបតី ពីលោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា។

លោកជំទាវ ជា សិរី បានលើកឡើងអំពីការអភិវឌ្ឍនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដែលបានរួមចំណែក ក្នុងការអភិវឌ្ឍវិស័យធនាគារ តាមរយៈការដាក់ឱ្យប្រើប្រាស់សេវាធនាគារថ្មីៗ ប្រកបដោយនវានុវត្តតាមមធ្យោ បាយ ឌីជីថល ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកជំទាវ បានបន្ដថា ទន្ទឹមនេះការចុះអនុស្សរណៈយោគយល់នេះ ក៏នឹងឆ្លើយតបទៅនឹងការអនុវត្តគោលនយោបាយ របស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ និងពង្រឹងបរិយាកាសទីផ្សារ ដើម្បីគាំទ្រដល់នវានុវត្តហិរញ្ញវត្ថុក្នុងតំបន់ផង។

The Application Programming Interface Exchange Platform (APIX) ជាផ្លេតហ្វមសម្រាប់ផ្ដល់កិច្ចសហការ រវាងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការភ្ជាប់ទំនាក់ទំនង, ធ្វើតេស្តសាកល្បង និងស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយប្រើប្រាស់ផ្លេតហ្វម API ចំហ, ផ្លេតហ្វម Sandbox និងបច្ចេកវិទ្យា Cloud។
គួរបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់ APIX នេះ នឹងផ្តល់ឱកាស ដល់សហគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី អាចចូលរួម ក្នុងថ្នាលឆ្លាតវៃរបស់ APIX ដើម្បីធ្វើតេស្តសាកល្បងជាមួយគ្នាលើបច្ចេកវិទ្យាថ្មីៗ តាមរយៈ Cloud មុនពេលដាក់ឱ្យប្រើប្រាស់នៅលើទីផ្សារ៕
រក្សាសិទ្ធិដោយ៖CEN

×