ភ្នំពេញ ៖ ទំហំជួញដូរភាគហ៊ុនសរុបនៅថ្ងៃព្រហស្បតិ៍នេះបានឈានដល់ ៤១២,៦ លានរៀល ដែលប្រមាណ ៧៤% នៃទំហំសរុបបានគ្របដណ្ដប់ដោយភាគហ៊ុនអេស៊ីលីដា (ABC)។
ដោយឡែក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្ក្រេនធ្វីន (GTI) និង អេស៊ីលីដា (PAS) មានកំណើន ១២០៛ ១២០៛ និង ៤០៛ រៀងគ្នា ដល់ ៦.៧៨០៛ ៤.៤០០៛ និង ១៣.០៤០៛។

ទោះបីជាមានទំហំជួញដូរធំនាថ្ងៃជួញដូរនេះក៏ដោយ ភាគហ៊ុនអេស៊ីលីដា (ABC) បានថយចុះ ២០០៛ មកត្រឹម ១៦.៦៦០៛ ក្នុងមួយហ៊ុន។ ទន្ទឹមនឹងនេះដែរកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានថយចុះដល់ទៅ ៧៨០៛ បន្ទាប់ពីកំណើនកាលពីម្សិលមិញ មកបិទត្រឹម ១៣.៦២០៛។ ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងផេសថិក (PEPC) បានរក្សាថ្លៃថេរដដែល។ រីឯសន្ទស្សន៍ ផ.ម.ក. បានធ្លាក់ចុះមកវិញ ០,៨៥% មកត្រឹម ៦៤២,៧៩ ពិន្ទុ៕រក្សាសិទ្ធិដោយ៖CEN


