Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ៖ ក្រុមសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលបង្ហាញពីកង្វល់ទាក់ទង នឹងច្បាប់ជនមានពិការភាព ជាការព្រួយបារម្ភជ្រុល

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានហៅអ្វីដែលលើកឡើងដោយក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបង្ហាញពីកង្វល់ទាក់ទងនឹងច្បាប់ជនមានពិការភាពដែលកម្ពុជាកំពុងតាក់តែងនិងពិភាក្សានៅឡើយនោះថា ជាការព្រួយបារម្ភជ្រុល ព្រោះសេចក្តីព្រាងច្បាប់នេះកំពុងស្ថិតនៅក្នុងការពិភាក្សានៅឡើយ។

លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបានបញ្ជាក់ថា ច្បាប់ជនពិការ ដែលយើងឱ្យឈ្មោះថ្មីថា”ច្បាប់កិច្ចគាំពារជនមានពិការភាព” កំពុងតែត្រូវបានដាក់ឲ្យមានការពិភាក្សានៅក្នុងក្រុមបចេ្ចកទេស។យើងបានបើកឱ្យមានការពិភាក្សាគ្នារវាងជនដែល មានពិការភាពជាមួយនឹងដៃគូអភិវឌ្ឍន៍សង្គមស៊ីវិល ហើយនឹងក្រសួងស្ថាប័ននានាក្រោមការគ្រប់គ្រងរបស់ រាជរដ្ឋាភិបាលកម្ពុជា រួមជានឹងអង្គការដែលដឹកនាំដោយជនពិការផងដែរ។ មកដល់ពេលនេះ យើងចាត់ទុកថា យើងបានមកដល់សេចក្តីព្រាងទី១ ។យើងបានផុតសេចក្តីព្រាងដំបូងហើយ។

លោកបានបន្តថា “អ្វីដែលជាការព្រួយបារម្ភរបស់អ្នកនាំពាក្យអង្គការសហប្រជាជាតិនោះ ខ្ញុំចាត់ទុកថា ការព្រួយបារម្ភរបស់គាត់ហ្នុង ហាក់ដូចជាការព្រួយបារម្ភជ្រុលពេកពីព្រោះ សេចក្តីព្រាងនេះ កំពុងតែស្ថិតនៅក្នុងការពិភាក្សាគ្នានៅឡើយ។ ចំណុចទី២ ព្រះរាជាណាចក្រកម្ពុជារបស់យើង បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ទិជនមានពិការភាពនេះ តាំងពីឆ្នាំ២០១២មកម្ល៉េះ។

អ៊ីចឹងអ្វីដែលមានតាក់តែងនៅក្នុងអនុញ្ញាស្តីពីសិទ្ទិជនមានពិការភាព គឺត្រូវបានយកមកអនុវត្តរួចហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ចំពោះច្បាប់ថ្មីនេះ យើងមិនចាប់សរសេរមាត្រាឡើងវិញដដែលទេ ពីព្រោះអនុសញ្ញាអន្តរជាតិ ត្រូវបានយកមកអនុវត្ត និងត្រូវបានទទួលស្គាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជាហើយ។ ច្បាប់ថ្មីនេះយើងនាំគ្នាសរសេរថាតើអ្វីដែលមានចែងនៅក្នុងអនុសញ្ញាហ្នឹងខ្វះខាតវិញហើយយើងបន្ថែមទៅលើអ្វីដែលច្បាប់ចាស់ ឬមួយក៏អនុសញ្ញាស្តីពីជនពិការ ឬមួយផែនការផ្សេងៗពាក់ព័ន្ធទៅនឹងពិការភាពនៅមិន ទាន់គ្រប់ជ្រុងជ្រោយ គឺយើងបន្ថែមឱ្យគ្រប់ និងឱ្យច្រើនជាងមុន។

ទាក់ទងនឹងនឹងសេចក្តីព្រាងច្បាប់និងការចាប់អារម្មណ៍ចំពោះជនបរទេសនេះដែរលោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ត្រង់ចំណុចដែលបានលើកឡើងខាងលើនេះលោករដ្ឋលេខាធិការ បានបញ្ជាក់ថាការធានាការគោរពសិទ្ធិដែល មានពិការភាព គឺការផ្តល់ឱកាស លក្ខខណ្ឌពិសេស ក៏ដូចជា គាំទ្រការគាំទ្រផ្នែកសម្ភារ ហិរញ្ញវត្ថុនិងជំនួយសង្គម គ្រប់បែបយ៉ាងដល់ជនដែលមានពិការភាព រួមទាំងលក្ខខណ្ឌលើកលែងពិសេសមួយចំនួនសម្រាប់ជនដែលមាន ពិការភាព ដោយសារតែជនដែលមានពិការភាព ត្រូវចាត់ទុកថាជាជនងាយរងគ្រោះ។ការធានាការលើកស្ទួយ សិទ្ធិសេរីភាពគឺតាមរយៈការផ្តល់នូវលក្ខខណ្ឌពិសេសដូចជាក្របខណ្ឌច្បាប់,ក្របខណ្ឌគោលនយោបាយជំនួយឧបត្ថម្ភ ការគាំទ្រ គ្រប់បែបយ៉ាងផ្សេងៗទៀត។ ក៏ប៉ុន្តែមិនមានបានន័យថា ជនដែលមានពិការភាពប្រព្រឹត្តបទល្មើស ហើយមិនទទួលខុសត្រូវ តាមផ្លូវច្បាប់នោះទេ។ បើសិនជាគាត់ប្រព្រឹត្តបទល្មើសមានមូលដ្ឋានច្បាស់លាស់ គាត់ត្រូវទទួលខុសត្រូវដូចគេដូចឯងអ៊ីចឹងដែរ។
លោក ជិន ម៉ាលីន បានគូសបញ្ជាក់ថា ការរៀបចំច្បាប់ជនមានពិការភាពនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា និងក្រុមប្រឹក្សាជាតិ ដើម្បីជនពិការ បានកំពុងរៀបចំនូវសេចក្តីព្រាងច្បាប់ហើយ ។យន្តការដែលរៀបចំ គឺមានការពិគ្រោះយោបល់ និងមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់រួមមានទាំងតំណាង រាជរដ្ឋាភិបាល ស្ថាប័នរដ្ឋ ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងអ្នកជំនាញផ្សេងៗទៀត។ បើអ្នកជំនាញការសិទ្ធិមនុស្សគាត់មានយោបល់អនុសាសន៍អ្វី គាត់អាចលើកឡើង ហើយក្រុមការងារក្រសួង សង្គមកិច្ច ក៏ដូចជាក្រុមប្រឹក្សាអាចយកទៅពិចារណាចំណុចណាដែលមានសារសំខាន់ ហើយស្របទៅនឹងបរិបទ ក៏ដូចជាទិដ្ឋភាពច្បាប់របស់កម្ពុជា ដែលគិតថាមានសារប្រយោជន៍អាច យកមកពិចារណាបញ្ចូលនៅក្នុងសេចក្តីព្រាងច្បាប់ហ្នឹងបាន ពីព្រោះវាស្ថិតនៅក្នុងដំណើរការកិច្ចពិភាក្សា និងពិគ្រោះយោបល់គ្នា ដូចជាមិនទាន់បានអនុម័ត នៅឡើយ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កត់សម្គាល់ពីចំណុចសំខាន់បី ដែលជាក្តីកង្វល់របស់ពួកគេពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះ។ ចំណុចទី១ ពួកគេថា សេចក្តីព្រាងច្បាប់នេះ ពុំបានដាក់បញ្ចូលនូវសិទ្ធិសំខាន់ៗមួយចំនួនដូចដែលត្រូវបានទទួលស្គាល់ដោយអនុសញ្ញាអន្តរជាតិ។
ចំណុចទី២ ពួកគេលើកឡើងថា សេចក្តីព្រាងច្បាប់នេះ ពុំបានពន្យល់ច្បាស់លាស់អំពីការទទួលខុសត្រូវ របស់រដ្ឋក្នុងការធានាឲ្យបាននូវការអនុវត្តសិទ្ធិ របស់ជនមានពិការភាព។ ចុងក្រោយពួកគេកត់សម្គាល់ថា សេចក្តីព្រាងច្បាប់នេះ មានបញ្ញត្តិដាក់ទោសទណ្ឌមួយចំនួន មិនស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×