Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ឡាយ អិន តារា បានរងការចោទប្រកាន់លក់គម្រោងខុនដូរខ្យល់

spot_img

ភ្នំពេញ ៖ ក្រុមហ៊ុន ឡាយ អិន តារា បានរងការចោទប្រកាន់ថា បានលក់គម្រោងខុនដូរខ្យល់ តម្លៃរាប់ម៉ឺនដុល្លារ។ ជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។

លោក ឌួង សីហវរៈតារាពរ អគ្គនាយកក្រុមហ៊ុន ឡាយ អិន តារា , លោក ផុន ដាណែត និងលោកស្រី សួង ស៊ីណា ជាតំណាងក្រុមហ៊ុន បានរងការចោទប្រកាន់ថា បានលក់គម្រោងខុនដូរខ្យល់ តម្លៃរាប់ម៉ឺនដុល្លារ។ ជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។ ប៉ុន្តែភាគីខាងតំណាងក្រុមហ៊ុនបានអះអាងថា ការចោទប្រកាន់នេះ គឺមិនមែនជាការពិតធ្វើឲ្យមានការភ័ន្តច្រឡំ។

លោក លឹម ហេង បានដាក់ពាក្យបណ្តឹង ប្តឹង លោក ឌួង សីហវរៈតារាពរ ហៅ ប៉ិច ប៊ុនណារ៉ា ជាអគ្គនាយកក្រុមហ៊ុន ឡាយ អិន តារា និង លោក ផុន ដាណែត និង លោកស្រី សួង ស៊ីណា ជាតំណាងក្រុមហ៊ុន ពីបទឆបោក និងបានចោទប្រកាន់ថា បានលក់គម្រោងសាងសង់អគារខុនដូរសហកម្មសិទ្ធិ ចំនួន៣៦ជាន់ និង គម្រោងសាងសង់អគារខុនដូរសហកម្មសិទ្ធិ ចំនួន៥៣ជាន់ និង ដំបូលទែរ៉ាស់ (ជាន់ក្រោមដី២ជាន់ ជាន់ផ្ទាល់ដី ជាន់ឡៅតឿ) ជាន់ទី១ ដល់ជាន់ទី៥២ និង ដំបូលទែរ៉ាស់គម្របជណ្តើរ ថា «គម្រោងខ្យល់» ក្នុងចេតនា ឆបោកប្រាក់រាប់ម៉ឺនដុល្លារ ។

ជនរងគ្រោះ បានសំណូមពរអោយតុលាការ និង សមត្ថកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនសង្ស័យទាំង៣នាក់ ផង ព្រមទាំងស្នើដល់ខាងលោកអគ្គនាយកអន្តោប្រវេសន៍ មេត្តា ហាមឃាត់ការធ្វើដំណើររបស់ជនសង្ស័យទាំង៣នាក់ ព្រោះបារម្ភ ថា ជនសង្ស័យ អាចគេចខ្លួនទៅក្រៅប្រទេស ។

ចំណែកលោកវណ្ណា រិទ្ធ តំណាងខាងក្រុមឡាយ អិន តារា បានបញ្ជាក់ថា “ការចោទប្រកាន់របស់បុគ្គលមួយចំនួន គឺសុំឲ្យពួកគាត់ទៅជជែកដោះស្រាយគ្នានៅតុលាការ ពីព្រោះករណីនេះមិនមែនជារឿងថ្មីទេ គឺជារឿងកាលដែលពួកគាត់ដាក់ពាក្យបណ្តឹងដំបូង បន្ទាប់មកទៀតយើងបានបកស្រាយ និងមានភស្តុតាងនៅតុលាការ យើងយើងក៏បានប្តឹងបកទៅវិញដែរ។ អ្វីដែលគាត់និយាយគាត់គ្រាន់តែយករឿងពីដំបូង (រឿងចាស់) យកមកនិយាយដើម្បីធ្វើឲ្យអតិថិជនមានការភ័ន្តច្រឡំយល់ថា យើងជាភាគីអាក្រក់ ជាជនជាប់ចោទ តាមពិតពួកយើងទេជាជនរងគ្រោះ ហើយគាត់បានប្តឹងបានមុន។ ហើយនៅតុលាការគាត់ធ្វើអីអត់កើត ដោយសារតែយើងមានឯកសារ មានភស្តុតាងគ្រប់គ្រាន់ ហើយគាត់មានតែវិធីមួយវ៉ៃប្រហារយើងតាមសារព័ត៍មាន។ យើងមានឯកសារគ្រប់គ្រាន់នៅតុលាការ”៕
រក្សាសិទ្ធដោយៈ ចេស្តារ

spot_img
×