Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ៖ កិច្ចព្រមព្រៀង​ជាមួយ​កូរ៉េខាងជើង កំពុង​ជិត​កើតមាន​ហើយ​

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បានប្រកាសថា កិច្ចព្រមព្រៀង​ជាមួយ​នឹង​ប្រទេស​កូរ៉េខាងជើង​
​កំពុង​ជិត​កើតមាន​ហើយ​។ លោក ថ្លែង​ដូច្នេះ មួយ​ថ្ងៃ​ក្រោយ​ពេល​លោក​យល់ព្រម​ទទួល​ជួប​ជាមួយ​​នឹង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្នុង​ខែ​ឧសភា​ខាងមុខ​។​

​ទោះយ៉ាងណា រហូតមកដល់​ពេលនេះ កូរ៉េខាងជើង​មិនទាន់​ចេញ​សេចក្តីប្រកាស​ណាមួយ​នៅឡើយ​ទេ​។​

​កាល​ពី​ខាងដើម សេត​វិមាន​អា​មេ​រិច បានប្រកាសថា កិច្ចចរចារ​ជាមួយនឹង​កូរ៉េ​ខាងជើង​នឹង​មិន​អាច​កើតមាន​នោះទេ ប្រសិនបើ​ទីក្រុង​ព្យុង​យ៉ាង​មិន​មាន​ចំណាត់ការ​ច្បាស់លាស់​ជាមុនសិន​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​មេ​រិច​បាន​រាយ​ការណ៏​ថា លោក ដូ​ណា​ល់ ត្រាំ បាន​សម្រេចចិត្ត​ទទួលយក​ការ​ការជួប​ជាមួយ​នឹង គីម ជុង​អ៊ុន ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយនឹង​មន្ត្រី​សំខាន់ៗ​នៅក្នុង​​រដ្ឋបាល​របស់​លោ​កឡើ​យ​។​

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Rex Tillerson កំពុងធ្វើដំណើរ​ទស្សនៈ​កិច្ច​ទៅកាន់​ប្រទេស​អាហ្វ្រិច នៅ​​ពេល​មាន​ការប្រកាស​ថា លោក ត្រាំ បាន​ទទួលយក​ការអញ្ជើញ​ពី គីម ជុង​អ៊ុន​។​

​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ លោក Rex Tillerson បាន​ថ្លែង​ប្រាប់​អ្នក​សារព៌តមាន​ដូច្នេះ​ថា “​នោះ​​គឺជា​សេចក្តីសម្រេចចិត្ត​ដែល​ប្រធានាធិបតី​ធ្វើឡើង​ដោយ​ខ្លួនឯង​”​។​

​លោក​ថ្លែងថា “​ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​នៅ​ព្រឹក​ថ្ងៃ​នេះ អំពី​ការសម្រេចចិត្ត​នោះ ហើយ​ការសន្ទនា​របស់​ពួកយើង​មាន​ភាពល្អ​”​។​

​សូមបញ្ជាក់​ថា មេដឹកនាំ​អា​មេ​រិច និង​កូរ៉េខាងជើង អាច​នឹង​ធ្វើ​កិច្ចប្រជុំ​កំពូល​នៅ​ចុងខែ សភា​ខាងមុខក្រោយ​​កូរ៉េខាងជើង បានប្រកាសថា ខ្លួន​បាន ពន្យា​ពេល​បាញ់​សាកល្បង​មី​ស៊ី​ល និង​សន្យា​ថា​នឹង​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ចោល ប្រសិន អា​មេ​រិច​ធានា​សន្តិសុខ​របស់​ខ្លួន​៕​ សុភ័ក្ត្រ

×