Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិសនីកម្ពុជា អំពាវនាវដល់អតិថិជន ជួយទូទាត់ថ្លៃអគ្គិសនី ឱ្យអស់លទ្ធភាព ឬតាមទីតាំងទូទាត់ដែលជិត បំផុត

ភ្នំពេញ៖ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល តាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ អគ្គិសនីកម្ពុជា បានប្រកាសថា អគ្គិសនីកម្ពុជា នៅតែដំណើរការបម្រើសេវាជូនប្រជាពលរដ្ឋជាធម្មតា។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជា សូមអំពាវនាវដល់អតិថិជន មេត្តាព្យាយាម ជួយទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី តាមរយៈកម្មវិធីនៃប្រព័ន្ធទូទាត់របស់បណ្តាដៃគូរដែលជាធនាគារ និងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុផ្សេងៗ ឬអញ្ជើញទៅទូទាត់ផ្ទាល់នៅទីតាំងដែលជិតបំផុត តាមដែលលោកអ្នកអាចធ្វើបាន ដើម្បីរក្សាស្ថិរភាព នៃការផ្គត់ផ្គង់ចរន្តអគ្គិសនីបន្តទៀត ហើយនិងជាពិសេស ដើម្បីឱ្យអគ្គិសនីកម្ពុជា អាចមានលទ្ធភាពទូទាត់បន្តទៅអ្នកផលិតអគ្គិសនីទាំង ក្នុងប្រទេស និងពីប្រទេសជិតខាង។

ដោយឡែក ចំពោះទីតាំងធំៗ ដែលធ្វើការទូទាត់តាមរយៈមូលប្បទានប័ត្រ អគ្គិសនីកម្ពុជា បានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួលការទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីរបស់អតិថិជន នៅក្នុងតំបន់ ដែលត្រូវបានបិទខ្ទប់ ដោយអតិថិជនគ្រាន់តែអាចទំនាក់ទំនងមកអគ្គិសនីកម្ពុជា តាមរយៈលេខទូរស័ព្ទដែលមានលើវិក្កយបត្ររៀងរាល់ម៉ោងធ្វើការ។ ក្រៅពីនេះ អតិថិជនទាំងអស់ ក៏អាចបង្វែរការទូទាត់តាមរយៈធនាគារមកកាន់គណនីណាមួយ របស់អគ្គិសនី កម្ពុជាដូចមានបង្ហាញជូនក្នុងតារាងភ្ជាប់មកជាមួយ រួចថតចម្លងឯកសារដែលបញ្ជាក់ថា បានទូទាត់រួច និងផ្ញើមកកាន់ លេខទូរស័ព្ទ 012 685 789 ឬតាមរយៈ WhatsApp និង Telegram ៕រក្សាសិទ្ធិដោយ៖CEN

×