Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក បណ្ឌិតម៉ី កល្យាណ៖ ក្នុងបរិបទកូវីដ១៩នេះ គួរផ្ដោតជួយប្រជាជនក្រីក្រឱ្យមានបាយហូបសិន ជាជាង ផ្ដោតលើកំណើនសេដ្ឋកិច្ច

spot_img

ភ្នំពេញ ៖ លោក បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានឱ្យអ្នកសារព័ត៌មាន ដឹងថា នៅក្នុងបរិបទកូវីដ១៩សព្វថ្ងៃនេះ យើងគួរផ្ដោតលើការជួយប្រជាជនក្រីក្រ ឱ្យមានបាយហូបសិន ជាជាងផ្ដោតលើកំណើនសេដ្ឋកិច្ច។

លោកបណ្ឌិត បានបន្តថា “ខ្មែរយើងគួរចេះជួយគ្នា ពេលលំបាកទើបជារឿងសំខាន់។ ចំណែកកំណើនសេដ្ឋកិច្ច៤ភាគរយ ដែលជាការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះ អាចទៅដល់អ្នកធូរធារភាគច្រើន ជាជាងអ្នកក្រីក្រក្នុងពេលបច្ចុប្បន្ន”។

ជាមួយគ្នានេះដែរ បើតាមការលើកឡើងរបស់លោកបណ្ឌិតម៉ី កល្យាណ បានឱ្យដឹងទៀតថា ដោយសារសេដ្ឋកិច្ចយើងពឹងផ្អែកលើកសិកម្ម ដូច្នេះតើយើងត្រូវអភិវឌ្ឍវិស័យកសិកម្ម របស់យើងរបៀបណាក្រោយកូវីដ១៩ ដើម្បីធានាសន្តិសុខស្បៀង ដល់ប្រជាពលរដ្ឋរបស់យើង។ ជាក់ស្ដែង នៅពេលជំងឺកូវីដ១៩ បាននិងកំពុងឆ្លងខ្លាំងនៅរាជធានីភ្នំពេញ កសិករនៅទីជនបទ មានការលំបាកក្នុងការផ្គត់ផ្គង់ស្បៀង ដល់ប្រជាជនក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យទំនិញសំខាន់ៗមួយចំនួនឡើងថ្លៃខ្លាំង តាមបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ១៩នេះ៕រក្សាសិទ្ធិដោយ៖CEN

spot_img
×