Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញអង្កររបស់កម្ពុជា ក្នុងរយៈពេល៤ខែឆ្នាំនេះ មានបរិមាណថយចុះជាង ៣៥%

spot_img

ភ្នំពេញ ៖ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណ ១៩២ ៤៩៥តោន មានការថយចុះចំនួន១០៧ ៧៥៧តោន ស្មើនឹង -៣៥.៨៩% បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល៤ខែ កាលពីឆ្នាំ២០២០ ដែលមានចំនួន៣០០ ២៥២តោន។ នេះបើយោងតាមរបាយការណ៍របស់ ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានឲ្យដឹងថា នៅក្នុងរយៈពេល ៤ខែដំបូងឆ្នាំ២០២១នេះ។

ដោយឡែក ការនាំចេញស្រូវរបស់កម្ពុជា មានចំនួន ១ ៥២៩ ២៨០តោន ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ ដែលមានការកើនឡើងចំនួន ៦៤៦ ០៤៨តោន (៧៣.១៥%) បើធៀបនឹងរយៈដូចគ្នា កាលពីឆ្នាំ២០២០ ដែលមានចំនួនតែ ៨៨៣ ២៣២តោន តែប៉ុណ្ណោះ។

បើតាមរបាយការណ៍រយៈពេល៤ខែឆ្នាំ២០២១នេះ ការនាំចេញអង្ករ រកចំណូលបានជាង ១៦១លាន ដុល្លារអាមេរិក និងការនាំចេញស្រូវ រកចំណូលបានចំនួនជាង ២២១ដុល្លារអាមេរិក។

របាយការណ៍បានបញ្ជាក់ទៀតថា ការនាំចេញអង្ករ ក្នុងខែមេសា ឆ្នាំ២០២១ មានចំនួន ៣៨ ៨០៧តោន ថយចុះចំនួន ៣០ ៤៩៧តោន (-៤៤%) បើធៀបនឹងខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ៦៩ ៣០៤តោន។ ក្នុងនោះ អង្ករក្រអូបគ្រប់ប្រភេទ មានចំនួន ១៣០ ១២០តោន ស្មើនឹង ៦៧.៦% អង្ករសគ្រប់ប្រភេទមានចំនួន ៥៩ ០២៦តោន ស្មើនឹង ៣០.៦៦% និងអង្ករចំហុយ មានចំនួន ៣ ៣៤៩តោន ស្មើនឹង១.៧៤%។

គួរបញ្ជាក់ថា អង្ករកម្ពុជា បាននាំចេញទៅកាន់ទិសដៅ សហភាពអឺរ៉ុបចំនួន២០ប្រទេស មានបរិមាណសរុបចំនួន៤២ ៨៥០តោន (២២.២៦%) ទិសដៅប្រទេសចិន មានបរិមាណសរុប ចំនួន ១០៤ ៧៥៦តោន (៥៤.៤២%) ទិសដៅអាស៊ាន ចំនួន៤ប្រទេស មានបរិមាណសរុបចំនួន ១៧ ៤៨៣តោន (៩.០៨%) និងទិសដៅដទៃទៀត ចំនួន១៨ប្រទេស មានបរិមាណសរុប ២៧ ៤០៦តោន (១៤.២៤%)៕រក្សាសិទ្ធិដោយ៖CEN

spot_img
×