ខេត្តស្វាយរៀង ៖ ស្ត្រីវ័យចំណាស់ម្នាក់យកដៃលូកចូលក្នុងព្រីភ្លើងនៅផ្ទះបងប្អូនខាងប្តី ដើម្បីបញ្ចប់ជីវិតដោយសារខូចចិត្តសុំប្តីរួមរស់ជាមួយគ្នាវិញ ប៉ុន្តែប្តីមិនព្រមទទួលស្គាល់ដោយខ្លួនចុះចោលប្តីនិងកូនៗជិត៥ខែហើយ ទៅតាមសហាយ ហើយចាយអស់លុយទើបត្រឡប់មករកប្តីនិងកូនវិញ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ ក្បាលថ្នល់ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។បើតាមបុរសត្រូវជាប្តីបានឲ្យដឹងថា៖រូបគាត់មានឈ្មោះ ជិង ចំណាន អាយុ ៦១ឆ្នាំស្រុកកំណើតភូមិឃុំខាងលើហើយស្ត្រីរងគ្រោះមានឈ្មោះ ជិន សារ៉ន អាយុ ៥៤ឆ្នាំមានស្រុកកំណើតនៅភូមិ ឈ្លូង២ ឃុំ ស្គន ស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ ហើយរូបគាត់បានរៀបការជាមួយប្រពន្ធរបស់គាត់២០ឆ្នាំជាងទៅហើយ មានកូន១០នាក់និងចៅ ចៅទួត១៥នាក់ មិនដែលបានការឈ្លោះប្រកែកគ្នាទេ លុះមកដល់ចុងឆ្នាំ២០១៧ខែ១១មិនដឹងថា គេមានស្នេហាជាមួយប្រុសផ្សេងនោះទេ ស្រាប់តែនាំគ្នារត់តាមបុរសម្នាក់ ឈ្មោះ មោក បាត់ជិត៥ខែ ដោយយកមាសទៅតាមខ្លួន១តម្លឹងចាយអស់។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ៖ មកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ស្រាប់តែត្រឡប់មករកប្តីសុំត្រូវគ្នាវិញនិងសុំមករួមរស់ជាមួយប្តីប៉ុន្តែបុរសជាប្តីមិនព្រមទទួលស្គាល់វិញនោះទេ។
ប្រភពបានបន្តទៀតថា៖ក្រោយពីមកសុំត្រូវរ៉ូវគ្នាប្តីវិញមិនបានក៏ដើរទៅខាងក្រោយផ្ទះ:ចូលបន្ទប់ទឹកលូកដៃចូលរុនព្រីភ្លើងឆក់ប្រកាច់ត្រូវបងប្អូនសាច់ថ្លៃដឹកមកកាន់មន្ទីរពេទ្យប្រសូតិដើម្បីធ្វើការសង្គ្រោះ។បច្ចុប្បន្នជនរងគ្រោះរួចពីសេចក្តីស្លាប់ហើយកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកប្រសូតិ៕ វ៉ៃកូ