Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវាសេរីភាពសារព័ត៌មានពិភពលោក ៖ នៅកម្ពុជាគ្មានការគំរាមកំហែង បំបិទសិទ្ធិសេរីភាព អ្នកសារព័ត៌មានឡើយ

spot_img

ភ្នំពេញ ៖ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២១នេះ បើទោះបីពុំមានធ្វើពិធីជួបជុំធំដុំ ដូចតែងប្រារព្ធកន្លងទៅដោយសារស្ថានភាពនៃជំងឺកូវីដ១៩ កំពុងគំរាមកំហែងក៏ដោយ តែឆន្ទៈវិជ្ជាជីវៈនៅតែរឹងមាំ។ សូមអ្នកកាសែតទាំងឡាយពង្រឹងខ្លួនក្នុងការជម្នះស្ថានភាពលំបាក ដើម្បីបំពេញការងារប្រកបដោយភាពបត់បែន។ ពង្រីកនិងពង្រឹងស្មារតីទទួលខុសចំពោះវិជ្ជាជីវៈ ចំពោះព័ត៌មានរបស់ខ្លួនដែលផ្តល់ជូនមហាជន។ កំណត់សកម្មភាពបែបនេះ នឹងក្លាយជាការឆ្លើយតបចំពោះប្រធានបទ “ព័ត៌មានដែលជាប្រយោជន៍សាធារណៈ” ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២១ ដោយពិតប្រាកដ។

ទាក់ទងនឹងទិវាសេរីភាពសារព័ត៍មានពិភពលោក ៣ ឧសភា អ្នកនាំពាក្យក្រសួងព័ត៌មានបានអះអាងថា ទោះបីកម្ពុជាស្ថិតនៅក្នុងកាលៈទេសៈនៃវិបត្តិរីករាលដាលនៃជំងឺកូវីដ១៩ ក៏ប៉ុន្តែស្ថានភាពនិងបរិយាកាសនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជានៅតែប្រព្រឹត្តទៅក្នុងស្ថានភាពល្អជាប្រក្រតី ដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ ការបំបិទសិទ្ធិសេរីភាព ក៏ដូចជាការបង្ខំទៅដល់អង្គភាពសារព័ត៌មាន ឬអ្នកសសារព័ត៌មានណាមួយឡើយ មិនដូចដែលក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូចបានលើកឡើងនោះទេ។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថា ព្រះរាជាណាចក្រកម្ពុជាបានទទួលស្គាល់ និងបានអនុវត្តយ៉ាងគត់មត់នៅក្នុងការលើកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិសេរីភាពក្នុងការបោះពុម្ពផ្សាយស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាច្បាប់របបសារព័ត៌មានផងដែរ។ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈនៃវិបត្តិរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ ក៏ប៉ុន្តែស្ថានភាពនិងបរិយាកាសនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជានៅតែប្រព្រឹត្តទៅក្នុងស្ថានភាពល្អជាប្រក្រតី ដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ ការបំបិទសិទ្ធិសេរីភាព ក៏ដូចជាការបង្ខំទៅដល់អង្គភាពសារព័ត៌មាន ឬអ្នកសសារព័ត៌មានណាមួយឡើយ។

លោកបន្តថា បើប្រៀបធៀបអំពីវឌ្ឍនភាព នៃការរីកចំរើនលើវិស័យព័ត៌មាន ជាពិសេសអង្គភាពផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេត ឬហៅថាតាមប្រព័ន្ធអនឡាញ ក៏ដូចជាចំនួនអ្នកសារព័ត៍មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានមានការកើនឡើងជាបន្តបន្ទាប់។ បើប្រៀបធៀបរយៈពេលដូចគ្នារវាងឆ្នាំ២០១៩ និងឆ្នាំ២០២០ ឃើញថាអង្គភាពផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានគេហទំព័រ និងទូរទស្សន៍អនឡាញ មានចំនួនរហូតទៅដល់ ៦៦៩អង្គភាព ត្រឹមដំណាច់ឆ្នាំ២០២០ ហើយចំនួននេះបើប្រៀបធៀបទៅនិងឆ្នាំ២០១៩ គឺមានការកើនឡើងរហូតទៅដល់ ១០៧អង្គភាព។ ទន្ទឹមនឹងនោះ ក្រសួងព័ត៌មានបានចេញប័ណ្ណដល់អ្នកសារព័ត៍មានជាតិ និងអន្តរជាតិនៅក្នុងឆ្នាំ២០២០ បានចំនួនដល់ទៅ ៤២៣០ប័ណ្ណ ដែលចំនួននេះកើនឡើងទៅដល់ ៤៤៣នាក់ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ នេះមិនទាន់គិតទៅដល់ស្ថាប័នសារព័ត៍មាន ឬក៏ស្ថាប័នសារព័ត៍មានដែលចេញប័ណ្ណ ឬកាតអ្នកសារព័ត៌មានទៅដល់បុគ្គលិករបស់គេផងដែរ។

អ្នកនាំពាក្យបន្តថា នៅក្នុងការងារអនុវត្តការងារប្រចាំថ្ងៃរបស់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈសារព័ត៍មាន និងសោឬស្សន៍នៅកម្ពុជា គឺប្រព្រឹត្តទៅដោយប្រក្រតីភាព ទោះបីជាកម្ពុជាកំពុងស្ថិតនៅក្នុងបរិបទនៃការដាក់ចេញនៅសារាចរណ៍ណែនាំ វិធានការចាំបាច់មួយចំនួនដើម្បីធ្វើយ៉ាងណាដើម្បីកាត់ផ្តាច់ នៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ក៏ដោយ ក៏ប៉ុន្តែឃើញថា ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាការបំពេញការងាររបស់អ្នកសារព័ត៌មាននៅតែប្រព្រឹត្តទៅយ៉ាងរលូន និងជាប្រក្រតីភាព។ ទន្ទឹមនឹងនោះ ដើម្បីធានាបាននៅការអនុវត្តការងាររបស់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ ក្រសួងព័ត៌មានក៏បានចេញនៅលិខិតបញ្ជាក់ក្នុងការធ្វើដំណើរនៅក្នុងតំបន់ដែលបិទខ្ទប់មួយចំនួននៅក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នេះ ដើម្បីបង្កលក្ខណៈងាយស្រួលទៅដល់អ្នកសារព័ត៍មានដែលអាចចុះទៅបំពេញការងារ ក៏ដូចជាចុះទៅយកព័ត៍មាននៅតំបន់ទាំងនោះដោយរលូន និងជាប្រក្រតីផងដែរ។

រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកអ្នកសារព័ត៌មានជាដៃគូរមិនអាចខ្វះបាន ក្នុងការពាំនាំនៅព័ត៍មានពិតពីរាជរដ្ឋាភិបាលទៅកាន់សាធារណៈជន ក៏ដូចជាពាំនាំព័ត៌មានពិតពីសាធារណៈជនមកកាន់រាជរដ្ឋាភិបាលផងដែរ។ ដើម្បីពង្រឹងនិងបង្កការធ្វើឲ្យប្រសើរឡើងនៃការអនុវត្តវិជ្ជាជីវៈសារព័ត៍មាននៅកម្ពុជាកានន់តែល្អប្រសើរ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនៅគោលការណ៍មួយចំនួនដើម្បីធានាបាននៅការលើកកម្ពស់សិទ្ធិសេរីភាពខាងសារព័ត៌មាន សិទ្ធិសេរីភាពខាងការបោះពុម្ពផ្សាយ ក៏ដូចជាសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិផងដែរ ដូចជាៈ
ទី១. រាជរដ្ឋាភិបាលបានបង្កើននូវភាពជាដៃគូររវាងអ្នកសារព័ត៌មានជាមួយស្ថាប័នរាជរដ្ឋាភិបាល តាយរយៈការបង្កើតនៅអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បង្កើតនៅក្រុមអ្នកនាំពាក្យតាមក្រសួង ស្ថាប័ន និងបង្កើតនៅក្រុមអ្នកនាំពាក្យ និងមន្ត្រីព័ត៌មាននៅតាមរាជធានី ខេត្តផងដែរ។

ទី២. ដោយការយកចិត្តទុកដាក់របស់សម្តេចតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចំពោះអ្នកសារព័ត៌មានសម្តេចក៏បានណែនាំនិងេកភាពប្រគល់ភារកិច្ចឲ្យក្រសួងព័ត៌មានសហការជាមួយក្រុមមេធាវីស្ម័គ្រចិត្តតេជោសែនក្នុងការផ្តល់ជជំនួយផ្នែកផ្លូវច្បាប់ជូនទៅដល់អ្នកសារព័ត៌មានទៅតាមអង្គហេតុ និងអអ្គច្បាប់ផងដែរ។

ទី៣. នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកសារព័ត៌មាន តាមរយៈការខាត់បញ្ចូលអ្នកសារព័ត៌មាន គឺជាក្រុមអាទិភាពដែលទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃពីរដ្ឋាភិបាលផងដែរ។ ហើយមកដល់ពេលបច្ចុប្បន្ននេះ ក្រសួងព័ត៌មានដែលទទួលភារកិច្ចក្នុងការសម្របសម្រួលក្នុងការចាក់វ៉ាក់សាំងជូនអ្នកសារព័ត៌មានបានផ្តល់ការចាក់វ៉ាក់សាំងពុំគិតថ្លៃជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានប្រមាណជាង ៥ពាន់នាក់ផងដែរ។ ដែលចំណុចទាំងអស់នេះ គឺបានបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តវិជ្ជាជីវៈ ក៏ដូចជាការប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ប្រព្រឹត្តទៅដោយរលូន ល្អជាប្រក្រតី ដោយគ្មានការគំរាមកំហែងបំភិតបំភ័យ ដាក់គំនាបនយោបាយ ឬក៏ង្ខិតបង្ខំបៀតបៀនណាមួយនោះទេ។ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលកាន់តែយកចិត្តទុកដាក់បន្ថែមទៀតនៅក្នុងការលើកកម្ពស់និងធ្វើឲ្យប្រសើរឡើងនៅការអនុវត្យវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

លោកមាស សុភ័ណ្ឌ បានបញ្ជាក់ថា ចំពោះការអនុវត្យវិធានការដ្ឋបាល និងវិធានការផ្លូវច្បាប់មួយចំនួន ទៅលើអ្នកសារព័ត៌មានមួយចំនួនតូចនាពេលកន្លងមកនេះ ពុំមែនជាការបំបិទសិទ្ធិសេរីភាព ពុំមែនជាការគំរាមកំហែង ពុំមែនជាការដាក់គំនាបនយោបាយ ឬក៏ជាការរារាំងដល់សេរីភាពអ្នកសារព័ត៍មាននោះទេ ការអនុវត្តច្បាប់គឺអនុវត្តតែទៅលើអ្នកសារព័ត៍មានមួយចំនួនតូចដែលប្រព្រឹត្តខុសពីក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៍មាន ក៏ដូចជាប្រព្រឹត្តខុសទៅនិងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាននៅកម្ពុជានោះទេ។ ដូច្នេះការអនុវត្តវិធានការផ្លូវច្បាប់ទៅលើអ្នកសារព័ត៌មានគឺជាការទទួលខុសត្រូវរបស់អ្នកប្រព្រឹត្តខុស មិនថាអ្នកសារព័ត៍មានឬក៏បុគ្គលណាទេ ប្រសិនបើប្រព្រឹត្តខុសច្បាប់ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដូច្នេះការអនុវត្តវិធនាការផ្លូវច្បាប់ទៅលើអ្នកសារព័ត៌មាន គឺវាមិនមែនជាការបិទសិទ្ធិសេរីភាព ការគំរាមកំហែង ការរារាំងដល់សេរីភាពរបស់អ្នកសារព័ត៌មានដូចដែលក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូចបានលើកឡើងនោះទេ។

គួរបញ្ជាក់ថា អង្គភាពផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានគេហទំព័រ និងទូរទស្សន៍អនឡាញ មានចំនួន ៦៦៩អង្គភាព ត្រឹមដំណាច់ឆ្នាំ២០២០ ហើយចំនួននេះបើប្រៀបធៀបទៅនិងឆ្នាំ២០១៩ គឺមានការកើនឡើងរហូតទៅដល់ ១០៧អង្គភាព។ ក្រសួងព័ត៍មានបានចេញប័ណ្ណដល់អ្នកសារព័ត៍មានជាតិ និងអន្តរជាតិនៅក្នុងឆ្នាំ២០២០ បានចំនួនដល់ទៅ ៤២៣០ប័ណ្ណ ដែលចំនួននេះកើនឡើងទៅដល់ ៤៤៣នាក់ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩៕ រក្សាសិទ្ធិ ដោយៈ ចេស្តារ

spot_img
×