បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបិទជាបណ្តោះអាសន្ន សាខាក្រុមហ៊ុនដឹកអ្នកដំណើរ វីរៈ ប៊ុនថាំ ចំនួន៣ទីតាំង ក្រោយរកឃើញអ្នកបើកបរមានវិជ្ជមានកូវីដ១៩។

បើយោងតាមសេចក្តីសម្រេច ស្តីពីការបិទជាបណ្តោះអាសន្នមូលដ្ឋានអាជីវកម្មសាខាក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេសទេសចរណ៍ និងដឹកអ្នកដំណើរ រហូលដល់ពេលមានការជូនដំណឹងសារជាថ្មី ស្ថិតនៅភូមិសាស្រ្តស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ





