Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភ ២ម៉ឺនដុល្លារ ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩

spot_img

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP KOH RONG DEVELOPMENT COMPANY LTD និងលោកជំទាវ ម៉ៅ ចំណានបានឧបត្ថម្ភថវិកាចំនួន ២០.០០០ ដុល្លារអាមេរិក ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិ ការណ៍សហគមន៍ ២០កុម្ភៈ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញលិខិតថ្លែងអំណរគុណ ចំពោះអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាទាំងនេះ ដោយលោកចាត់ទុកថា សកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ។

ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា «រដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP KOH RONG DEVELOPMENT COMPANY LTD និងលោកជំទាវ បានឧបត្ថម្ភថវិកាជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់»៕រក្សាសិទ្ធិដោយ៖CEN

spot_img
×